រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានចុះសួរសុខទុក្ខកម្មករទូកនេសាទនៅឃុំកោះស្តេច ស្រុកគីរីសាគរ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានចុះសួរសុខទុក្ខកម្មករទូកនេសាទនៅឃុំកោះស្តេច ស្រុកគីរីសាគរ។

នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ លោកជំទាវ និងបានផ្តល់ជូនកម្មករនូវ ទឹកអាល់កុល ម៉ាស សាប៊ូលាងដៃ ប្រេងកូឡា និងថវិកាមួយចំនួនសម្រាប់អោយបងប្អូនកម្មករទូកនេសាទប្រើប្រាស់ដើម្បីការពារជំងឺកូវីដ-១៩ ស្របពេល ដែលនៅប្រទេសជិតខាងមានការរីករាលដាល កាន់តែច្រើនឡើងៗ។ ក្នុងការចុះជួបនិងសួរសុខទុក្ខប្រជាពលរដ្ឋដែលជាកម្មករនេសាទនោះ លោកជំទាវ បាន ណែនាំដល់បងប្អូនកម្មករ ឱ្យចូលរួមទាំងអស់គ្នាទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដោយត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួន នៃវិធានការណែរបស់រាជរដ្ឋាភិបាល ជាពិសេសសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចៀសវាងកុំឱ្យមានការឆ្លងចូលសហគមន៍។ លោកជំទាវបានសំណូមពរថាបើមានកម្មករ រឺអ្នកចំណូលដែលឆ្លងដែន មកមូលដ្ឋានរបស់ ពួកគាត់សូមរាយការណ៍ឱ្យសមត្ថកិច្ច ដើម្បីឲ្យគាត់ទទួលយកនូវ ការដាក់ខ្លួនគាត់ឲ្យនៅដាច់ដោយឡែកពីរយៈពេល ១៤ ថ្ងៃ៕

អត្ថបទទាក់ទង