/ / /

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានអញ្ជើញ ចុះពិនិត្យ និងដាក់បញ្ជាដល់កម្លាំងកងនគរបាលតាមច្រករបៀងសំខាន់មិនថាផ្លូវគោក ឬផ្លូវទឹក បង្កើន​ការ​ប្រុង​ប្រយ័ត្នចូលរួមទប់ស្កាត់​ និង​តាមដានពលករអាច​មាន​ការ​លួច​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំស្នងការនគរបាល មន្ទីរជំនាញ ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចាំយាម និងលោកអភិបាលស្រុកមណ្ឌលសីមា ចុះពិនិត្យ និងដាក់បញ្ជាយ៉ាងមាំទាំ ដល់អភិបាលក្រុងស្រុក ពិសេសកម្លាំងកងនគរបាលតាមច្រករបៀងសំខាន់មិនថាផ្លូវគោក ឬផ្លូវទឹក បង្កើន​ការ​ប្រុង​ប្រយ័ត្នចូលរួមទប់ស្កាត់​ និង​តាមដានពលករអាច​មាន​ការ​លួច​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​។

លោកជំទាវអភិបាលខេត្តកោះកុង គូសបញ្ជាក់​ពី​ផល​វិបាកធ្ងន់ធ្ងរ បើ​មិន​អាចកាត់ផ្តាច់​ខ្សែ​ចម្លង​ជំងឺកូវីដ-១៩ ជាយថាហេតុ ​អាច​​ឲ្យ​មាន​កា​របិទ​សាលារៀន ឈាន​ទៅ​បិទ​ភូមិ​ស្រុក ផលិតផល​មិន​អាច​លក់​ចេញ​បាន ភ្ញៀវ​ទេសចរ​ក៏​មិន​អាច​មក​លេង ដែលអាច​ប៉ះពាល់​ចំណូល​សេដ្ឋកិច្ច និង​ជីវភាព​របស់​បងប្អូនប្រជា​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​។

ថ្នីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា ​ក៏​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​ជាប់ព្រំដែនថៃ​ ត្រូវ​គ្រប់គ្រង​លំហូរ​ពលករ​ខ្មែរ​ដែលវិលត្រឡប់ពីថៃ ​ត្រូវ​ឆែក​សុខភាព​ឲ្យ​បានហ្មត់ចត់បំផុត​ ធ្វើ​តេស្តសំណាក និង​ត្រូវ​ធ្វើ​ចត្តាឡីស័ក​ឲ្យ​គ្រប់ ១៤ ថ្ងៃ ជា​ចាំបាច់ ដើម្បីការពារការ​ឆ្លង​រាលដាល​ក្នុង​ប្រទេស៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    26/07/2026

    លោក នៅ វុទ្ធី នាយករដ្ឋបាលស្រុកបូទុមសាគរ បានដឹកនាំមន្រ្តីសាលាស្រុក សហការជាមួយ មន្ទីរអប់រំយុវជននិងកីឡាខេត្តកោះកុង មន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ផ្សព្វផ្សាយបទបញ្ជាលេខ:០២.បប របស់រាជរដ្ឋាភិបាលកម្ពុជា និងផ្សព្វផ្សាយអប់រំសុខភាពស្តីពី ជំងឺគ្រុនឈាម បន្ទប់​សុខភាព តាមបណ្តាគ្រឹះស្ថានសិក្សា ស្ថិតនៅវិទ្យាល័យបុទុមសាគរ

  • ហេង គីមឆន/
    25/07/2026

    សេចក្តីជូនដំណឹង ស្តីពីការអញ្ជើញចូលរួមកម្មវិធីប្រគេនទៀនព្រះវស្សា នៅតាមបណ្តាវត្តមួយចំនួន ក្នុងខេត្តកោះកុង

  • ហេង គីមឆន/
    25/07/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការត្រៀមរៀបចំទីតាំងសម្រាប់បដិសណ្ឋាកិច្ច វត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត

  • រដ្ឋបាលស្រុកគិរីសាគរ/
    25/07/2026

    រដ្ឋបាលឃុំភ្ញីមាស បានបើកកិច្ចប្រជុំសាមញ្ញ លើកទី៥០ អាណត្តិទី៥ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    24/07/2026

    លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងាររៀបចំសណ្តាប់ធ្នាប់ក្នុងដែនរដ្ឋបាលក្រុងខេមរភូមិន្ទ

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    24/07/2026

    លោក សុប ប៉ាស្សារី អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងរបាយការណ៍ ប្រចាំខែកក្កដា ឆ្នាំ២០២៦ របស់រដ្ឋបាលក្រុង