ស្រុកកោះកុង: ថ្ងៃព្រហស្បតិ៍២រោច ខែបុស្ស ឆ្នាំជូតទោស័ក ព,ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ លោក ឃុន វណ្ណា មេឃុំកោះកាពិ បានដឹកនាំក្រុមការងារ រួមមានលោកប្រធានប៉ុស្តិ៍សុខភាពឃុំ លោកមេភូមិ អនុប្រធានភូមិ ចុះធ្វើការតាមដានប្រជាពលរដ្ឋចេញ និងចូលក្នុងមូលដ្ឋានឃុំ ពិសេសពលករមកពីប្រទេសថៃ។
ជាលទ្ធផលសម្រាប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ នេះពុំមានប្រជាពលរដ្ឋធ្វើចំណាកស្រុក និងចំណូលស្រុកក្នុងមូលដ្ឋានឃុំទេ ចំពោះប្រជាពលរដ្ឋដែលបានចូលមលមូលដ្ឋានឃុំនាពេលកន្លងមកបានធ្វើដំណើត្រឡប់ទៅវិញអស់ហើយ។
ប្រភព: សន សេង