/ / /

ការចុះពិនិត្យការងារសាងសង់សាលាបឋមសិក្សាតាមាឃ

លោកសេង សុធី អនុប្រធានមន្ទីរ អប់រំយុវជននិងកីឡា និងសហការី បានចុះពិនិត្យតាមដាន និងវាយតម្លៃការសាងសង់អគារសិក្សា១ខ្នង៥បន្ទប់នៅសាលាបឋមសិក្សាតាមាឃ ឃុំអណ្ដូងទឹក ស្រុកបូទុមសារគរ ក្រោមការជួយគាំទ្របច្ចេកទេសនិងថវិការបស់អង្គការPFD ប្រចាំខេត្តកោះកុង សហការជាមួយមន្ទីរអប់រំយុវជននិងកីឡានិងអាជ្ញាធរមូលដ្ឋាន។ជាលទ្ធផលការសាងសង់បានរួចរាល់ 100% តាមផែនការ ហើយគ្រោងដាក់ជូនលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សបានដំណើរការរៀនសូត្រក្នុងឆ្នាំសិក្សា 2021 នាពេលខាងមុខនេះ។ការសាងសង់ចំណាយអស់ថវិកាសរុប៥៨.០៨៨ដុល្លា ។តាមរយៈសមិទ្ធផលដ៏ថ្លៃថ្លានេះយើងសង្ឃឹមថានឹងអាចលើកស្ទួយវិស័យអប់រំនៅក្នុងតំបន់នេះ កាន់តែប្រសើរជាងមុនមួយកម្រិតទៀតជាពិសេសកុមារដែលស្ថិតតាមតំបន់ដាច់ស្រយាល មានកន្លែងសិក្សាសមរម្យ ដែលអាចក្លាយជាពលរដ្ឋពេញលេញ ឆ្ពោះទៅកាន់ការរស់នៅក្នុងសង្គមពុទ្ធិ ប្រកបដោយវិបុលភាពនាពេលខាងមុខ។

អត្ថបទៈ សុខ វីន

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    21/04/2026

    ក្រុមប្រឹក្សាខេត្តកោះកុង សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ​ក្រុមគ្រួសារនៃសពឯកឧត្ដម ហ៊ាន រចនា សមាជិកក្រុមប្រឹក្សាខេត្តប៉ែលិន

  • ហេង គីមឆន/
    21/04/2026

    ក្រុមប្រឹក្សាខេត្តកោះកុង សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយលោកជំទាវ ចន យឿន សមាជិកក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ដែលបានបាត់បង់ស្វាមីជាទីគោរពស្រឡាញ់

  • ហេង គីមឆន/
    21/04/2026

    ក្រុមប្រឹក្សាខេត្តកោះកុង សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយឯកឧត្ដម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ដែលបានបាត់បង់ភរិយាជាទីគោរពស្រឡាញ់

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    21/04/2026

    សេចក្តីជូនដំណឹងស្តីពីការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តក្នុងខេត្តកោះកុង

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    21/04/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់លោកស្រី ស៊ឹម សុខជា អនុប្រធានមន្ទីរ ដឹកនាំមន្ត្រី ចុះសួរសុខទុក្ខគ្រួសារក្រីក្រមួយគ្រួសារដែលកំពុងស្នាក់នៅក្នុងមណ្ឌលជីវិតថ្មី ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    21/04/2026

    លិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត