ថ្ងៃពុធ ១រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៤:៣០ នាទីរសៀល លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមា បានដឹកនាំក្រុមការងារស្រុក ចុះពិនិត្យ និងកំណត់ទំហំទទឹងផ្លូវទុក ០១ខ្សែ ដែលកាត់ភូមិ២ និងភូមិ៣ ឃុំប៉ាក់ខ្លង ជាសម្បត្តិសាធារណ: មុននឹងក្រុមការងារវាស់វែងដីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ ។