ថ្ងៃពុធ ១រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០៩:០០នាទីព្រឹក លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមា លោក រស់ ស៊ីថា ប្រធានការិយាល័យ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក ចូលរួមកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ពាក់ព័ន្ធនឹងសំណើរបស់ឯកឧត្តម ឧញ៉ា លី យ៉ុងផាត់ ស្នើសុំកែសម្រួលទំហំផ្លូវមានទីតាំងស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្រោមអធិបតីភាព លោក សុខ សុទ្ធី អភិបាលរងខេត្ត នៅសាលប្រជុំ (ខ) សាលាខេត្តកោះកុង ។