ស្រុកកោះកុង៖ នៅថ្ងៃពុធ ១រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០២០ តាមការចង្អុលបង្ហាញរបស់លោកអភិបាល នៃគណៈអភិបាលស្រុកកោះកុង លោក អន ផៃវង្ស ជំទប់ទី ១ ឃុំត្រពាំងរូង បានដឹកនាំកម្លាំងប៉ុស្តិ៍ និងសហការជាមួយកម្លាំងអាវុធហត្ថស្រុក និងលោកប្រធានមណ្ឌលសុខភាពត្រពាំងរូង ចុះពិនិត្យ និងវាស់កំដៅ អ្នកដំណើរចេញចូល នៅត្រង់ចំណុច ផ្លូវបំបែក ចូលឃុំជ្រោយប្រស់ ស្ថិតក្នុង ភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ពិនិត្យ និងវាស់កំដៅបានចំនួន ៣៧ នាក់ ក្នុងនោះស្រី ១៨ នាក់ ។
ប្រភព៖ សន សេង