រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ កិច្ចប្រជុំផ្សព្វផ្សាយច្បាប់ ស្តីពីជលផល នៃប្រទេសកម្ពុជា

ថ្ងៃអង្គារ ១៥កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ  ឆ្នាំ២០២០

នាយរងខណ្ឌរដ្ឋបាលជលផលកោះ និងមន្ត្រីខណ្ឌរដ្ឋបាលជលផលកោះកុង ០១ រូប បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីជលផល នៃប្រទេសកម្ពុជា ដោយមានការចូលរួមពីលោក ឡាក់ គី មន្ត្រីគម្រោងអង្គការអ៊ែកសិនអែត (Actionaid) លោក ម៉េងហាក់ វិឆៃ នាយកប្រតិបត្តិការអង្គការមជ្ឈមណ្ឌលម្លប់ព្រហ្មវិហារធម៌ (MPC) លោក សន សី មន្ត្រីបរិស្ថាន និងមានការចូលរួមពីគណៈកម្មការសហគមន៍តំបន់ការពារធនធានធម្មជាតិជ្រោយស្វាយ សហគមន៍ព្រាំងចំការក្រោម និងសហគមន៍ស្រះជម្រកត្រីធម្មជាតិត្រពាំងព្រិះ ដែលប្រព្រឹត្តទៅនៅវិទ្យាល័យស្រែអំបិល និងមានអ្នកចូលរួមសរុបចំនួន ៣៣ នាក់ ស្រី ០៥នាក់។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង