/ / /

លោក សុខ សុទ្ធី អភិបាលរងខេត្ត ដឹកនាំមន្ត្រីចុះពិនិត្យទីតាំងដីមានទំនាស់ស្ថិតនៅភូមិនាពិសី ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំមន្ត្រីពាក់ព័ន្ធរួមមាន អភិបាលស្រុកស្រែអំបិល នាយកទីចាត់ការអន្តរវិស័យ នាយករដ្ឋបាលស្រុកស្រែអំបិល ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី តំណាងមន្ទីរបរិស្ថាន មន្ត្រីជំនាញភូមិបាលស្រុកស្រែអំបិល ចុះពិនិត្យទីតាំងដីមានទំនាស់រវាងប្រជាពលរដ្ឋ៨០គ្រួសារ ជាមួយឈ្មោះ ង៉ូវ ដូឃីន និងឈ្មោះ សេង យីង ដែលមានស្ថិតនៅភូមិនាពិសី ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។
ជាមួយគ្នានេះដែរ លោក សុខ សុទ្ធី បានធ្វើការណែនាំឱ្យ៖
១. លោកអភិបាលស្រុក អាជ្ញាធរមូលដ្ឋាន មន្ទីរបរិស្ថាន មន្ត្រីជំនាញពាក់ព័ន្ធរក្សាស្ថានភាពដើមនៃទីតាំងដី ដោយមិនឱ្យមានការកាប់ឆ្ការព្រៃឡើយ
២. រដ្ឋបាលស្រុកស្រែអំបិល ធ្វើការសិក្សា ស្រាវជ្រាវ និងដោះស្រាយ និងត្រូវប្រមូល និងបញ្ជូនឯកសារពាក់ព័ន្ធមករដ្ឋបាលខេត្ត៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    28/08/2026

    ពិធីប្រកាសកែសម្រួល និងតែងតាំង គណៈកិត្តិយស គណៈកម្មាធិការ នៃអនុសាខាកាកបាទ ក្រហមកម្ពុជា ស្រុកកោះកុង

  • មន្ទីរធម្មការ និងសាសនា/
    28/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុងបានចូលរួមក្នុង «វេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយ អង្គការសង្គមស៊ីវិលដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត»

  • រដ្ឋបាលស្រុកថ្មបាំង/
    27/08/2026

    លោក សុខ ខ្មៅ មេឃុំប្រឡាយបាន អញ្ជើញចូលរួមវេទិកា ពិគ្រោះយោលបល់ រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសម្ម ភាពក្នុងដែនសមត្ថកិច្ចខេត្ត នៅសា មហោស្រពខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ ​បានបើកកិច្ចប្រជុំ​ពេលបើកសំណើដេញថ្លៃ និងវាយតម្លៃសំណើដេញថ្លៃអំពីគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ​ប្រវែង ៦៤១ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតនៅក្នុង ភូមិយាយសែន

  • ហេង គីមឆន/
    27/08/2026

    លោកស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាអំពីការគ្រប់គ្រងទិន្នន័យសំណង់បណ្ដោះអាសន្ន នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក ទូច សុវណ្ណ ជំទប់ទី២ នៃឃុំត្រពាំងរូង បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចក្នុងខេត្តកោះកុង។