/ / /

ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តកោះកុង ចូលរួមកិច្ចប្រជុំតាមអនឡាញ ស្តីពី តួនាទី និងភារកិច្ចអ្នកនាំពាក្យក្រសួងព័ត៌មាន

លោក មុំ ម៉ាលិកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង បានចូលរួមកិច្ចប្រជុំតាមអនឡាញ ស្តីពីតួនាទី និងភារកិច្ចអ្នកនាំពាក្យក្រសួងព័ត៌មាន រៀបចំឡើងដោយអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន។កិច្ចប្រជុំបានរៀបចំឡើងនៅទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម មាស សុភ័ណ្ណ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន នងជាប្រធានក្រុមអ្នកនាំពាក្យក្រសួងព័ត៌មាន ។ថ្នាក់ដឹកនាំនៃមន្ទីរព័ត៌មានរាជធានី ខេត្តទាំង២៥ ក៍បានចូលរួមក្នុងកិច្ចនេះតាមរយៈអនឡាញផងដែរ។ កិច្ចប្រជុំផ្តោតសំខាន់ទៅលើតាមដាន ប្រមូលព័ត៌មានឱ្យបានលឿងបំផុតដើម្បីមានមូលដ្ឋានឆ្លើយតបនូវព័ត៌មានរបស់អ្នកសារព័ត៌មានមួយចំនួនដែលធ្វើការផ្សព្វផ្សាយដោយខ្វះវិជ្ជាជីវៈសាព័ត៌មាន ពុំមានប្រភពគ្រប់គ្រាន់។ ឯកឧត្តម ប្រធានអង្គប្រជុំជម្រុញឱ្យមន្ត្រីព័ត៌មានសហការយ៉ាងជិតស្និតជាមួយអាជ្ញាធរ មន្ទីរ អង្គភាពពាក់ព័ន្ទគ្រប់លំដាប់ថ្នាក់ ដើម្បីទទួលបានព័ត៌មានទាន់ពេលវេលា ក្នុងការបញ្ចេញនូវព័ត៌មានពិតទុកចិត្តបាន។ ជម្រុញការផ្សព្វផ្សាយច្បាប់ស្តីពីរបបសារព័ត៌មានឱ្យបានជាប្រចាំ ដើម្បីឱ្យអ្នកសារព័ត៌មានបានយល់ច្បាស់អំពីច្បាប់ និងគោរពច្បាប់ឱ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះដែរឯកឧត្តមប្រធាន បានលើកឡើងថា ក្រសួងនឹងរៀបចំធ្វើវិសោទនកម្មច្បាប់នេះដោយពិនិត្យទៅលើគុណវុឍ្ឍរបស់ចាងហ្វាងសារព័ត៌មាន ហើយនឹងត្រូវកំណត់ថាតើមានគ្នាបុន្មានអ្នកទើបអនុញ្ញាតឱ្យបង្កើតបានជាអង្គសារព័ត៌មានមួយ។ ព្រោះថាបច្ចុប្បន្ននេះអង្គភាពសារព័ត៌មានខ្លះធ្វើជាចាហ្វាងផងជាអ្នកយកព័ត៌មានផង ដូច្នេះក្រោយពីវិសោតនកម្មច្បាប់រួចហើយឱ្យបានសមស្រប៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    25/07/2026

    សេចក្តីជូនដំណឹង ស្តីពីការអញ្ជើញចូលរួមកម្មវិធីប្រគេនទៀនព្រះវស្សា នៅតាមបណ្តាវត្តមួយចំនួន ក្នុងខេត្តកោះកុង

  • ហេង គីមឆន/
    25/07/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការត្រៀមរៀបចំទីតាំងសម្រាប់បដិសណ្ឋាកិច្ច វត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត

  • រដ្ឋបាលស្រុកគិរីសាគរ/
    25/07/2026

    រដ្ឋបាលឃុំភ្ញីមាស បានបើកកិច្ចប្រជុំសាមញ្ញ លើកទី៥០ អាណត្តិទី៥ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    24/07/2026

    លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងាររៀបចំសណ្តាប់ធ្នាប់ក្នុងដែនរដ្ឋបាលក្រុងខេមរភូមិន្ទ

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    24/07/2026

    លោក សុប ប៉ាស្សារី អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងរបាយការណ៍ ប្រចាំខែកក្កដា ឆ្នាំ២០២៦ របស់រដ្ឋបាលក្រុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    24/07/2026

    លោកស្រី ស៊ឹម ចាន់លីណា ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញាវត្ថុក្រុងខេមរភូមិន្ទ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់អោយអនុវត្តប្រមូលចំណូលមិនមែនសារពើពន្ធតាមរយៈប្រព័ន្ធទូទាត់អេឡិត្រូនិក(e-Payment)ជំហានទី៦ នៅក្នុងរដ្ឋបាលក្រុង ស្រុក ខណ្ឌ