/ / /

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានអញ្ជើញដឹកនាំមន្ត្រីចុះពិនិត្យទីតាំងដែលស្នើសូមសិទ្ធិកាន់កាប់ដីធ្លី ស្ថិតនៅឃុំជីក្រោម ស្រុកស្រែអំបិល

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំមន្ត្រីចុះពិនិត្យទីតាំងដែលស្នើសូមសិទ្ធិកាន់កាប់ដីធ្លី ស្ថិតនៅឃុំជីក្រោម ស្រុកស្រែអំបិល។

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាត និងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំមន្ត្រីពាក់ព័ន្ធ រួមមាន លោកអភិបាលស្រុកស្រែអំបិល ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី អនុប្រធានមន្ទីរបរិស្ថាន នាយកទីចាត់ការអន្តរវិស័យ មន្ត្រីជំនាញភូមិបាល មេឃុំ និងអ្នកពាក់ព័ន្ធ ចុះពិនិត្យទីតាំងដីជាក់ស្តែង ដែលឈ្មោះ ហួត ដានួន និងឈ្មោះ កែវ វុត្ថា ស្នើសូមសិទ្ធិកាន់កាប់ដីមានទីតាំងស្ថិតនៅ ភូមិតាបែន ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។
តាមការចុះពិនិត្យទីតាំងដីជាក់ស្តែង ក្រុមការងារពិនិត្យឃើញថា ទីតាំងដីដែលស្នើសូមសិទ្ធិកាន់កាប់ដីនោះ ជាចំការកៅស៊ូពេលដាំដុះហើយទុកចោលមិនមានការថែទាំ ដោយសារមានការហាមឃាត់ ព្រោះទីតាំងដីនេះស្ថិតនៅក្នុងតំបន់ការពារដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន។
បន្ទាប់ពីបានចុះពិនិត្យស្ថានភាពទីតាំងដីជាក់ស្តែងរួចមក លោក សុខ សុទ្ធី បានធ្វើការណែនាំឱ្យ៖
១-មន្ត្រីជំនាញឱ្យសិក្សាអំពីនិយាមកាទីតាំងដីនោះ
២-អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ តាមដាន ពិនិត្យដោយមិនឱ្យមានការកាប់ឆ្ការសម្អាតដីចំការនេះឡើយ ដោយរង់ចាំការណែនាំជាមុនសិន៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    28/08/2026

    ពិធីប្រកាសកែសម្រួល និងតែងតាំង គណៈកិត្តិយស គណៈកម្មាធិការ នៃអនុសាខាកាកបាទ ក្រហមកម្ពុជា ស្រុកកោះកុង

  • មន្ទីរធម្មការ និងសាសនា/
    28/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុងបានចូលរួមក្នុង «វេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយ អង្គការសង្គមស៊ីវិលដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត»

  • រដ្ឋបាលស្រុកថ្មបាំង/
    27/08/2026

    លោក សុខ ខ្មៅ មេឃុំប្រឡាយបាន អញ្ជើញចូលរួមវេទិកា ពិគ្រោះយោលបល់ រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសម្ម ភាពក្នុងដែនសមត្ថកិច្ចខេត្ត នៅសា មហោស្រពខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ ​បានបើកកិច្ចប្រជុំ​ពេលបើកសំណើដេញថ្លៃ និងវាយតម្លៃសំណើដេញថ្លៃអំពីគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ​ប្រវែង ៦៤១ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតនៅក្នុង ភូមិយាយសែន

  • ហេង គីមឆន/
    27/08/2026

    លោកស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាអំពីការគ្រប់គ្រងទិន្នន័យសំណង់បណ្ដោះអាសន្ន នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក ទូច សុវណ្ណ ជំទប់ទី២ នៃឃុំត្រពាំងរូង បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចក្នុងខេត្តកោះកុង។