រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប្រាក់ វិចិត្រ អភិបាលស្រុក បានចូលរួមពិភាក្សាការចុះប្រមូលទិន្នន័យ​ ដេីម្បីសរសេរករណីសិក្សាលេីប្រធានបទ​ ​យេនឌ័រក្នុងការគ្រប់គ្រងធនធានធម្មជាតិ​

ថ្ងៃអង្គារ ១៥កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០​ រដ្ឋបាលឃុំប៉ាក់ខ្លង បានទទួលក្រុមការងារបច្ចេកទេសចម្រុះរបស់ក្រសួងបរិស្ថាន​ ចុះប្រមូលទិន្នន័យ​ ដេីម្បីសរសេរករណីសិក្សាលេីប្រធានបទ​ (​យេនឌ័រក្នុងការគ្រប់គ្រងធនធានធម្មជាតិ​ នៅសហគមន៍តំបន់ការពារធម្ម ជាតិបឹងកាឆាង)​ ដោយមានការអញ្ជេីញចូលរួមជាគណ:អធិបតី÷
លោក​ ប្រាក់​ វិចិត្រ​ អភិបាលស្រុកមណ្ឌលសីមា​
លោក​ អៀវ​ កុសល​ មេឃុំប៉ាក់ខ្លង​
លោក​ លី​ ហេង​ ប្រធានការិយាល័យ​ មន្ទីរបរិស្ថានខេត្តកោះកុង​ និងក្រុមការងារក្រសួងបរិស្ថាន នៅសាលាឃុំប៉ាក់ខ្លង ។

អត្ថបទទាក់ទង