/ / /

លោក ទូ សាវុធ អភិបាលរងខេត្តកោះកុង និងជាប្រធានក្រុមការងារ ដើម្បីទទួលខុសត្រូវសម្របសម្រួល និងដឹកនាំការងារទទួលប្រជាពលរដ្ឋខ្មែរ ដែលវិលត្រលប់មកពីប្រទេសថៃ បានដឹកនាំក្រុមការងារមណ្ឌលចត្តាឡីស័កកម្រិត២

លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានក្រុមការងារ ដើម្បីទទួលខុសត្រូវសម្របសម្រួល និងដឹកនាំការងារទទួលប្រជាពលរដ្ឋខ្មែរ ដែលវិលត្រលប់មកពីប្រទេសថៃ និងលោកវេជ្ជ.ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល បានដឹកនាំក្រុមការងារមណ្ឌលចត្តាឡីស័កកម្រិត២ សាលាខេត្តចាស់ រៀបចំបន្ទប់បន្ថែមសម្រាប់ទទួលពលករ និងបានណែនាំ៖ ១.អោយពលករទាំងអស់ត្រូវធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃជាចាំបាច់ ២.ក្រុមគ្រូពេទ្យត្រូវយកវត្ថុ សំណាករបស់ពលករទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ៣.ត្រូវរៀបចំអោយពលករមានគម្លាត យ៉ាងតិចមួយម៉ែត្រកន្លះ និង ៤.ហាមដាច់ខាតមិនអោយពលករចេញពីខ្សែបន្ទាត់ហាមឃាត់ ។ សូមបញ្ជាក់ថាមានពលករ ចំនួន ៣០នាក់(ស្រី ០៧នាក់) កំពុងធ្វើចត្តាឡីស័កនៅមណ្ឌលកម្រឹត២ ក្នុងនោះនៅសាលាខេត្តចាស់ចំនួន២៧នាក់ និង សាលាបឋមសិក្សារុងផ្លាមកេសន (ឃុំត្រពាំងរូង) ចំនួន ០៣នាក់ និងគិតចាប់ពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ ដល់បច្ចុប្បន្ន មានពលករ សរុប ចំនួន ៥៥៤នាក់ (ស្រី ១៩៥នាក់) បានមកពីប្រទេសនានា ចូលមកខេត្តកោះកុង៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    28/08/2026

    ពិធីប្រកាសកែសម្រួល និងតែងតាំង គណៈកិត្តិយស គណៈកម្មាធិការ នៃអនុសាខាកាកបាទ ក្រហមកម្ពុជា ស្រុកកោះកុង

  • មន្ទីរធម្មការ និងសាសនា/
    28/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុងបានចូលរួមក្នុង «វេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយ អង្គការសង្គមស៊ីវិលដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត»

  • រដ្ឋបាលស្រុកថ្មបាំង/
    27/08/2026

    លោក សុខ ខ្មៅ មេឃុំប្រឡាយបាន អញ្ជើញចូលរួមវេទិកា ពិគ្រោះយោលបល់ រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសម្ម ភាពក្នុងដែនសមត្ថកិច្ចខេត្ត នៅសា មហោស្រពខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ ​បានបើកកិច្ចប្រជុំ​ពេលបើកសំណើដេញថ្លៃ និងវាយតម្លៃសំណើដេញថ្លៃអំពីគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ​ប្រវែង ៦៤១ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតនៅក្នុង ភូមិយាយសែន

  • ហេង គីមឆន/
    27/08/2026

    លោកស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាអំពីការគ្រប់គ្រងទិន្នន័យសំណង់បណ្ដោះអាសន្ន នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក ទូច សុវណ្ណ ជំទប់ទី២ នៃឃុំត្រពាំងរូង បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចក្នុងខេត្តកោះកុង។