/ / /

កិច្ចប្រជុំណែនាំស្តីពីការបោះឆ្នោតជ្រើសរើសតែងតាំងអាចារ្យគណៈកម្មការនៅស្រុកបូទុមសាគរ


លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុង បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សា ការរៀបចំបោះឆ្នោតជ្រេីសរេីសអាចារ្យ គណៈកម្មការតាមបណ្តាវត្តក្នុងស្រុកបូទុមសាគរ នៅសាលាអនុគណស្រុកបូទុមសាគរ ដែលមានការនិមន្តចូលរួមជាគណៈអធិបតីពីព្រះគ្រូ ខឹម ខុនព្រះអនុគណស្រុកបូទុមសាគរ និងមន្ត្រីការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គមនៃរដ្ឋបាលស្រុកបូទុមសាគរ ព្រមទាំងព្រះគ្រូចៅអធិការតាមបណ្តាវត្តក្នុងស្រុកបូទុមសាគរ។

ក្នុងកិច្ចប្រជុំនេះលោកប្រធានមន្ទីរបានស្នើសុំទៅដល់ព្រះគ្រូចៅអធិការគ្រប់វត្ត ត្រូវសហការជាមួយអជ្ញាធរ និងរដ្ឋបាលពាក់ព័ន្ធរៀបចំបោះឆ្នោតជ្រើសរើសអាចារ្យគណៈកម្មការវត្តអោយបានត្រឹមត្រូវតាមប្រកាសណែនាំរបស់ក្រសួងធម្មការ និងសាសនាដើម្បីឱ្យមានគណនេយ្យភាព និងសុក្រឹត្យភាពជៀសវាងការមែនអធិករនៅថ្ងៃក្រោយ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    31/05/2026

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ក្រូច បូរីសីហា អភិបាលស្រុក លោក លោកស្រី មន្រ្តីរាជការសាលាស្រុក មេឃុំ ក្រុមប្រឹក្សាឃុំទាំងបួន នៃស្រុកបូទុមសាគរ បានចូលរួមក្នុង «ពិធីសម្ភោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង»

  • ហេង គីមឆន/
    30/05/2026

    អបអរសាទរ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ កោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ

  • ហេង គីមឆន/
    30/05/2026

    ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ បានអញ្ជើញទស្សនាតាំងពិព័រណ៍សមិទ្ធផលនានា

  • ហេង គីមឆន/
    30/05/2026

    លោក ចំរើន ទូច អនុប្រធានកត្តិយស បរិច្ចាគថវិកាចំនួន ១,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    30/05/2026

    សេវាអនឡាញ(online)នេះ នឹងដាក់ដំណើរការប្រើប្រាស់ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦តទៅ

  • ហេង គីមឆន/
    30/05/2026

    លោក សៅ សុគន្ធវារី ប្រធានការិយាល័យ បានអញ្ជើញ ដឹកនាំមន្ត្រីផ្នែកទាំងពីរនៃការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង ប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំ​ខែឧសភា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តរបស់ការិយាល័យ