/ / /

លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ដឹកនាំកិច្ចប្រជុំពិភាក្សា រវាងលេខាធិការដ្ឋាន គ.អ.ឆ.ក ខេត្ត និងលោក លូ វន្នី ប្រធានកម្មវិធី នៃអង្គការ IUCN ស្តីពី “ការសិក្សាស្វែងយល់ពីវឌ្ឍនភាព យុទ្ធសាស្រ្ត និងផែនការអាទិភាពគ្រប់គ្រងធនធាន តំបន់ឆ្នេរតាមបែបសមាហរណកម្ម នៅខេត្តកោះកុង”

លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ដឹកនាំកិច្ចប្រជុំពិភាក្សា រវាងលេខាធិការដ្ឋាន គ.អ.ឆ.ក ខេត្ត និងលោក លូ វន្នី ប្រធានកម្មវិធី នៃអង្គការ IUCN ស្តីពី “ការសិក្សាស្វែងយល់ពីវឌ្ឍនភាព យុទ្ធសាស្រ្ត និងផែនការអាទិភាពគ្រប់គ្រងធនធាន តំបន់ឆ្នេរតាមបែបសមាហរណកម្ម នៅខេត្តកោះកុង ” ក្នុងគោលបំណង ដើម្បីពិនិត្យលទ្ធភាពជ្រើសរើសខេត្តកោះកុង ជាខេត្តគោលដៅក្នុងការគាំទ្រគម្រោងវិនិយោគអភិវឌ្ឍន៍សេដ្ឋកិច្ចខៀវ (Blue Economy) របស់ធនាគារពិភពលោក World Bank ។
សូមបញ្ជាក់ថា ក្នុងចំណោមឆ្នេរសមុទ្រប្រទេសកម្ពុជាដែលមាន ប្រវែងប្រហែល ៤៤០ គីឡូម៉ែត្រ ខេត្តកោះកុងត្រូវបានដឹងថាជាខេត្ត ដែលមានឆ្នេរវែងជាងគេគឺប្រហែល ២៣៧ គីឡូម៉ែត្រ ដោយលាតសន្ធឹងចាប់ពីចំណុចចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ព្រំប្រទល់ជាប់នឹងខេត្តត្រាតប្រទេសថៃ ដល់ឃុំជ្រោយស្វាយ ស្រុកស្រែអំបិលព្រំប្រទល់ជាប់នឹងខេត្តព្រះសីហនុ។ ដោយឡែកកោះ នៅក្នុងលម្ហសមុទ្រមាន ២៣ និងកោះនៅក្នុងព្រែកមាន ១២ សរុប ៣៥ កោះ។ ដើម្បីអនុវត្តគោលនយោបាយ និងការគ្រប់គ្រងតំបន់ឆ្នេរសមុទ្រកម្ពុជាប្រកបដោយចីរភាពទាមទាឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអាជ្ញាធរមូលដ្ឋាន មន្ទីរអង្គភាពជំនាញ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ត្រូវមានចំណេះដឹងទាក់ទងនឹងគោលនយោបាយ និងឯកសារគតិយុត្តទៅលើការគ្រប់គ្រងតំបន់ឆ្នេរ សមុទ្រ និងចូលរួមសហការយ៉ាងពេញទំហឹងលើការគ្រប់គ្រងតំបន់ឆ្នេរសមុទ្រកម្ពុជាប្រកបប្រសិទ្ធភាព។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់លេខាធិការដ្ឋាន គ.អ.ឆ.ក រដ្ឋបាលខេត្ត បានបោះពុមុ្ភនូវសៀវភៅ យុទ្ធសាស្ត្រតំបន់ឆ្នេរខេត្តកោះកុង ដែលមាន ចក្ខុវិស័យប្រែក្លាយ ខេត្តកោះកុងឲ្យទៅជាទីក្រុងបៃតង ឆ្នេរស្អាត សមុទ្រខៀវស្រងាត់ ដែលសំបូរទៅដោយធនធានធម្មជាតិ និងជីវចម្រុះ ដើម្បីធានាបាននូវ ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន៕

អត្ថបទផ្សេងទៀត

  • មន្ទីរធម្មការ និងសាសនា/
    28/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុងបានចូលរួមក្នុង «វេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយ អង្គការសង្គមស៊ីវិលដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត»

  • រដ្ឋបាលស្រុកថ្មបាំង/
    27/08/2026

    លោក សុខ ខ្មៅ មេឃុំប្រឡាយបាន អញ្ជើញចូលរួមវេទិកា ពិគ្រោះយោលបល់ រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសម្ម ភាពក្នុងដែនសមត្ថកិច្ចខេត្ត នៅសា មហោស្រពខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ ​បានបើកកិច្ចប្រជុំ​ពេលបើកសំណើដេញថ្លៃ និងវាយតម្លៃសំណើដេញថ្លៃអំពីគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ​ប្រវែង ៦៤១ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតនៅក្នុង ភូមិយាយសែន

  • ហេង គីមឆន/
    27/08/2026

    លោកស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាអំពីការគ្រប់គ្រងទិន្នន័យសំណង់បណ្ដោះអាសន្ន នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក ទូច សុវណ្ណ ជំទប់ទី២ នៃឃុំត្រពាំងរូង បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចក្នុងខេត្តកោះកុង។

  • រដ្ឋបាលស្រុកថ្មបាំង/
    27/08/2026

    លោក សៀង ថន មេឃុំថ្មដូនពៅ បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោលបល់ រវាងរដ្ឋបាលខេត្តជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត នៅសាមហោស្រពខេត្តកោះកុង