រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្រែអំបិល និងសមាគមសិស្ស និស្សិត បញ្ញវន្ត ក្មេងវត្តខេត្តកោះកុង នាំយកវិទ្យុទាក់ទងចែកជូនប្រជាការពារភូមិព្រាំង និងបានជួយជួសជុលផ្ទះដែលបានទ្រេតដោយសារខ្យល់កន្ត្រាក់ នៅឃុំដងពែង

នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៩:៣០ នាទីព្រឹក ព្រះធម្មាភិបាល លី វិចិត្រ ព្រះបាឡាត់គណខេត្តកោះកុង និងជាព្រះចៅអធិការវត្តសាមគ្គីគិរីទ័ពជាង ព្រះព្រហ្មកេស ហេង ប៊ុនសាម ព្រះសមុហ៍ ព្រះអនុគណស្រុកស្រែអំបិល និងជាព្រះចៅអធិការវត្តសិលារតនារាម និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្រែអំបិល បានដឹកនាំក្រុមការងារអនុសាខាកាកបាទក្រហមស្រុក និងសមាគមសិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត នាំយកវិទ្យុទាក់ទងចំនួន ១២គ្រឿង ចែកជូនប្រជាការពារភូមិព្រាំង ចំនួន ១២នាក់ និងបានជួយជួសជុលផ្ទះដែលបានទ្រេតដោយសារខ្យល់កន្ត្រាក់ ជាទឹកប្រាក់ ១,៤៥០,០០០រៀល និងឧបត្ថម្ភជូនលោកយាយ យូ សុផុន ចាស់ជរា អាយុ ៧៨ឆ្នាំ នូវអង្ករ ៧៥គីឡូ និងថវិកា ៥០០,០០០រៀល ស្ថិតនៅឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

អត្ថបទទាក់ទង