ថ្ងៃអាទិត្យ ១៣កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០
ក្រុមការងារសមាគមនារីខេត្តកោះកុង ដែលដឹកនាំដោយលោកស្រី សុខ សុធាវី អនុប្រធានសមាគមន៍នារីខេត្ត និងជាប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ដឹកនាំដោយលោក អុី ម៉េងលាង ប្រធានមន្ទីរ បានដឹកនាំកសិករដែលជាស្ត្រីចំនួន ១១គ្រួសារ មកពីឃុំភ្ញីមាស ចុះធ្វើទស្សនៈកិច្ចសិក្សាស្វែងយល់ពីបច្ចេកទេសដាំដុះដំណាំត្រសក់ទ្រើងរបស់កសិករ និងការលក់ធាតុចូលកសិកម្មរបស់អាជីវករ នៅក្នុងឃុំកណ្តោល ស្រុកបូទុមសាគរ។
ជាលទ្ធផលក្រុមការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត កត់សម្គាល់ឃើញថាកសិរដែលបានធ្វើទស្សនៈកិច្ចមានការចាប់អារម្មណ៍ច្រើនទៅនឹងការដាំដុះ បច្ចេកទេសកសិកម្ម ថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ សន្សំសំចៃទឹក ជី ពូជ កម្លាំងពលកម្ម ជាពិសេសនោះគឺប្រាក់ចំណូលជាប្រចាំសម្រាប់ផ្គត់ផ្គង់ជីវភាពរបស់កសិករនៅទីនោះ។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង