/ / /

រដ្ឋបាលខេត្ត សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង និងក្រុមគ្រូពេទ្រស្ម័គ្រចិត្ត ស.ស.យ.ក បានចុះពិនិត្យសុខភាព ចែកមាស់សម្ភារអនាម័យ ថ្នាំពេទ្យ និងផ្សព្វផ្សាយទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋប្រមាណ៤០០នាក់ នៅឃុំជីផាត ស្រុកថ្មបាំង

រដ្ឋបាលខេត្ត សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង និងក្រុមគ្រូពេទ្រស្ម័គ្រចិត្ត ស.ស.យ.ក បានចុះពិនិត្យសុខភាព ចែកមាស់សម្ភារអនាម័យ ថ្នាំពេទ្យ និងផ្សព្វផ្សាយទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋប្រមាណ៤០០នាក់ នៅឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ មិថុនា ភូថង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)ខេត្តកោះកុង និងជាអភិបាល នៃគណៈអភិបាលខេត្ត ក្រុមគ្រូពេទ្រស្ម័គ្រចិត្ត ស.ស.យ.ក និងក្រុមសមាគមនារីខេត្តកោះកុង បានចុះសួរសុខទុក្ខ ចែកម៉ាស់ សម្ភារអនាម័យ ថ្នាំពេទ្យ ការពិនិត្យសុខភាព និងផ្សព្វផ្សាយទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅបរិវេណសាលាបឋមសិក្សាជីផាត ស្ថិតក្នុងឃុំជីផាត ស្រុកថ្មបាំង និងមានការចូលរួមពីប្រជាពលរដ្ឋក្នុងឃុំប្រមាណ៤០០នាក់។
ក្នុងកម្មវិធីនេះលោកជំទាវប្រធាន ស.ស.យ.ក ខេត្តកោះកុង និងជាអភិបាលខេត្ត បានស្នើសុំអោយមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងអាជ្ញាធរស្រុក ឃុំ បន្តធ្វើការអប់រំ ផ្សព្វផ្សាយ ស្តីពីការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ឲ្យបានទូលំទូលាយបន្ថែមទៀត ដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន និងគោលការណ៍សំខាន់ៗ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល និងស្នើសុំអោយប្រជាពលរដ្ឋចូលរួមថែរក្សានូវសុខសន្តិភាព និងថែរក្សាសុខភាពអោយបានល្អ ព្រោះបើប្រជាពលរដ្ឋឈឺច្រើន គឺអាចនឹងប៉ះពាល់យ៉ាងខ្លាំងដល់ការលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចគ្រួសារ៕

អត្ថបទផ្សេងទៀត

  • មន្ទីរធម្មការ និងសាសនា/
    28/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុងបានចូលរួមក្នុង «វេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយ អង្គការសង្គមស៊ីវិលដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត»

  • រដ្ឋបាលស្រុកថ្មបាំង/
    27/08/2026

    លោក សុខ ខ្មៅ មេឃុំប្រឡាយបាន អញ្ជើញចូលរួមវេទិកា ពិគ្រោះយោលបល់ រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសម្ម ភាពក្នុងដែនសមត្ថកិច្ចខេត្ត នៅសា មហោស្រពខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ ​បានបើកកិច្ចប្រជុំ​ពេលបើកសំណើដេញថ្លៃ និងវាយតម្លៃសំណើដេញថ្លៃអំពីគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ​ប្រវែង ៦៤១ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតនៅក្នុង ភូមិយាយសែន

  • ហេង គីមឆន/
    27/08/2026

    លោកស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាអំពីការគ្រប់គ្រងទិន្នន័យសំណង់បណ្ដោះអាសន្ន នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក ទូច សុវណ្ណ ជំទប់ទី២ នៃឃុំត្រពាំងរូង បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចក្នុងខេត្តកោះកុង។

  • រដ្ឋបាលស្រុកថ្មបាំង/
    27/08/2026

    លោក សៀង ថន មេឃុំថ្មដូនពៅ បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោលបល់ រវាងរដ្ឋបាលខេត្តជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត នៅសាមហោស្រពខេត្តកោះកុង