នាថ្ងៃទី២៣ និង២៤ ខែធ្នូ ឆ្នាំ២០២០ កម្លាំងមន្រ្តីឧទ្យានុរក្សប្រចាំដែនជម្រកសត្វព្រៃពាមក្រសោប នៃមន្ទីរបរិស្ថានខេត្តកោះកុង ធ្វើការល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិ ត្រង់ចំណុចភូមិសាស្រ្ត ភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ដែលមានលេខនិយាមកា (២៩៥៨៣៨-១២៧០៦១៥) តែពុំមានជួបបទល្មើសអ្វីទេ។ ថ្ងៃទី២៤ កម្លាំងយើងបានបន្តល្បាតដល់ចំណុចភូមិសាស្ត្រ ភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ក៍បានជួបដីកាប់រានមួយកន្លែង ដែលបង្ករឡើងដោយអញ្ញត្តជន ដែលមានលេខនិយាមកា (២៨៧៩១៧-១២៦៨៨៦៣ , ២៨៧៨១១-១២៦៩១៤៤ , ២៨៨៤៣៤-១២៦៩៣០០ , ២៨៨៤៨០-១២៦៩១៨៦) និងបានជួបការបាញ់ថ្នាំពណ៌នៅលើដើមឈើ ដែលបង្ករឡើងដោយអញ្ញត្តជនដូចគ្នា មានទីតាំងស្ថិតនៅភូមិសាស្ត្រ ភូមិ០២កោះកាពិ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ដែលមានលេខនិយាមកា (២៨៧០៦០-១២៦៧៧០៣)។ សម្រាប់សកម្មភាពខុសច្បាប់ខាងលើ កម្លាំងយើងបានធ្វើការវាយស្លាកហាមបោះបង្គោលហ៊ុមព័ទ្ធ កាប់ គាស់
រុករានដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធ ចំនួន ០៧ស្លាក និងបានបន្តធ្វើកំណត់ហេតុចាត់វិធានការតាមផ្លូវច្បាប់៕