ក្រុមការងារ នៃគណៈកម្មការគ្រប់គ្រងគម្រោងខេត្តកោះកុង និងក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យការសាងសង់ផ្លូវបេតុងអាមេ ចំនួន០៤ខ្សែ ដែលជាគម្រោងអភិវឌ្ឍន៍ខេត្ត ឆ្នាំ២០២០ មានទីតាំងស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ភូមិ១ និងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។