/ / /

លោកស្រី អ៊ិន សុភី អភិបាលរងស្រុកកោះកុង ដឹកនាំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាពបានបើកកិច្ចប្រជុំប្រចាំខែធ្នូ ឆ្នាំ២០២០

ស្រុកកោះកុង៖ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២០ គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាពបានបើកកិច្ចប្រជុំប្រចាំខែធ្នូ ឆ្នាំ២០២០ ក្រោមអធិបតីភាពលោកស្រី អ៊ិន សុភី អភិបាលរងស្រុក និងជាប្រធានគណៈកម្មការ និងមានការអញ្ជើញចូលរួមពីលោក លោកស្រីសមាជិក
គណៈកម្មការសរុប ០៩នាក់ ស្រី ០៨នាក់ នៅសាលប្រជុំសាលាស្រុកកោះកុង។

កិច្ចប្រជុំនេះបានពិភាក្សាលើសកម្មភាពនៃការផ្តល់សេវារបស់មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព ដោយធ្វើការប្រៀបធៀបលទ្ធផលដែលសម្រេចបានជាមួយនឹងគោលដៅចំណុចប្រចាំឆ្នាំ របាយការណ៏ហិរញ្ញវត្ថុរបស់មណ្ឌលសុខភាព សកម្មភាពចុះផ្សព្វផ្សាយ និងទប់ស្តាត់ជំងឺCOVID-19 របស់មណ្ឌលសុខភាព រួមទាំងការចុះផ្សព្វផ្សាយរបស់សមាជិកគណៈកម្មការតាមឃុំនីមួយៗ និងក្រុមទ្រទ្រង់សុខភាពភូមិ ស្តីអំពីសារៈសំខាន់នៃការពិនិត្យផ្ទៃពោះអោយបានទៀងទាត់ ការចាក់វ៉ាក់សាំងតេតាណូសស្រី្តអាយុពី ១៥ឆ្នាំដល់ ៤៤ឆ្នាំ និងវ៉ាក់សាំងកុមារអាយុក្រោម ០២ឆ្នាំ ការពន្យាកំណើត ការការពារជំងឺរបេង គ្រុនចាញ់ គ្រុនឈាម ការធ្វើតេស្តរកមេរោគអេដស៏ វិធីបង្ការ និងទប់ស្កាត់ជំងឺCOVID-19 និងការអប់រំអំពីអនាម័យសុខភាពសហគមន៍ ព្រមទាំងបញ្ហាប្រឈមនានាដែលកើតមានក្នុងមូលដ្ឋាន។

ប្រភព ៖ រដ្ឋបាលស្រុកកោះកុង

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    27/08/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងវេទិកាពិគ្រោះយោបល់ រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាព ក្នុងដែនសមត្ថកិច្ចខេត្ត

  • ហេង គីមឆន/
    27/08/2026

    លោកវរៈសេនីយ៍ឯក គឹម សោភ័ណ្ឌណូរ៉ា ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ ស្នងការ អញ្ជើញចូលរួមកិច្ចប្រជុំស្ដាប់របាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ អំពីកិច្ចការងារចុះត្រួតពិនិត្យតាមប៉ុស្តិ៍នគរបាលរដ្ឋបាល នៅតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    27/08/2026

    លោកស្រី ស៊ន មល្លិកា សមាជិកក្រុមប្រឹក្សាសង្កាត់ដងទង់ តំណាងលោកចៅសង្កាត់ បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិលដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្តនៅសាលមហោស្រពខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    27/08/2026

    លោក សុខ សេង មេភូមិ៤ តំណាងលោកចៅសង្កាត់ដងទង់ បាននាំយកសំបុត្រមរណភាព និងសារចូលរួមរំលែកទុក្ខដល់គ្រួសារសព នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • មន្ទីរបរិស្ថាន/
    27/08/2026

    លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុងសហការជាមួយក្រុមហ៊ុន ខ្លាយមេត ផ្លាស រៀបចំកិច្ចប្រជុំផ្សព្វផ្សាយអំពី ក្រមបរិស្ថាន និងធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោម និងតំបន់រ៉ាមសារកោះកាពិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    27/08/2026

    មន្ត្រីសុខាភិបាលខេត្តកោះកុង ចំនួន ៤រូប បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយនូវមគ្គុទេសក៏ព្យាបាលគ្លីនិកផ្នែកវេជ្ជសាស្ត្រទូទៅ សល្យសាស្រ្ត វេជ្ជសាស្ត្រកុមារ សម្ភពនិងរោគស្រ្តី និងទន្តសាស្ត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាបាល  ធ្វើនៅសណ្ឋាគារ ភាពសុខុម ខេត្តកំពត។