រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ពិធីប្រកាសសមាសភាព មន្រ្តីទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់

ថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៤:០០នាទីរសៀល រដ្ឋបាលស្រុកមណ្ឌលសីមា បានរៀបចំពិធីប្រកាសសមាសភាពមន្ត្រីទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្សថ្នាក់​ ក្រុង​ ស្រុក​ ឃុំ​ សង្កាត់​ នៃគណៈកម្មាធិការខេត្ត​ (គ.ខ.ប.ជ)​ ក្រោមអធិបតីភាព ឯកឧត្តម ស្រេង​ ហុង​ អភិបាលរង​ នៃគណៈអភិបាលខេត្ត​ និងជាប្រធាន​លេខាធិការដ្ឋាន​ (គ.ខ.ប.ជ)​ ដោយការអញ្ជេីញចូលរួមពី​ គណ:អភិបាលស្រុក ,សមាជិកក្រុមប្រឹក្សាស្រុក និងការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ពីនាយក/នាយករងរដ្ឋបាលស្រុក, កម្លាំងប្រដាបអាវុធទាំងបី​, លោក​/លោកស្រី​ ប្រធា អនុប្រធានការិយាល័យចំណុះសាលាស្រុក, លោក លោកស្រីមេឃុំទាំងបី ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា ។

អត្ថបទទាក់ទង