រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សកម្មភាពចុះពិនិត្យអាជីវកម្មផ្ទះសំណាក់នៅភូមិកោះស្តេច​ ឃុំកោះស្តេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង

ថ្ងៃទី២៥​ ខែតុលា​ ឆ្នាំ២០២០​ តាមការចាតតាំងរបស់លោកអភិបាលស្រុក​ លោក​ ឌី​ កំសាន្ត​ ប្រធានការិយាល័យសេដ្ឋកិច្ច​ និងអភិវឌ្ឍន៍សហគមន៍ លោកស្រី​ តាំង​ សុភ័ក្រ្តធីតា​​ ប្រធានការិ.រដ្ឋបាល​ និងហិរញ្ញវត្ថុ​ អាជ្ញាធរឃុំ និងនាយរងប៉ុស្តិ៍រដ្ឋបាលកោះស្តេច​ បានសហការជាមួយមន្ត្រីជំនាញ​មន្ទីរទេសចរណ៍ខេត្ត​ ចុះត្រួតពិនិត្យ​អាជីវកម្មផ្ទះសំណាក់​ ហេីយបានណែនាំម្ចាស់ផ្ទះសំណាក់​ ឱ្យអនុវត្តន៍វិធានការ​ ការពារជំងឺកូវីដ-១៩​ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងជូនដំណឹងឱ្យពួកគាត់ដាក់ស្នេីសុំច្បាប់​ បេីកអាជីវកម្មផ្ទះសំណាក់​ នៅភូមិកោះស្តេច​ ឃុំកោះស្តេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង។

អត្ថបទទាក់ទង