ថ្ងៃព្រសហ្បតិ៍ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០
នាយផ្នែករដ្ឋបាលជលផលបូទុមសាគរ បានចូលរួមកិច្ចប្រជុំដើម្បីប្រមូលព័ត៌មានស្តីពីលទ្ឋផលនៃការបិទផ្សាយលើសេចក្តី ព្រាងផែនទីកន្លែងនេសាទសហគមន៍ព្រះអង្គកែវ និងបាក់អង្រុត ក្រោមអធិបតីភាពរបស់លោកស្រី អ៊ុន មករា អភិបាលរង នៃគណៈអភិបាលស្រុកស្រែអំបិល នៅរមណីយដ្ឋានពិចនិច ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដែលមានអ្នកចូលរួមសរុបចំនួន ១៥ នាក់ ស្រី ០២ នាក់។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង