/ / /

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ចុះពិនិត្យតាមដានការដាំដុះរបស់កសិករ សមាជិកបណ្តុំអាជីវកម្មដំណាំបន្លែ នៅក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

ថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ 

ក្រុមការងារអនុវត្តអនុកម្មវិធីបច្ចេកទេសថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ក្រោមការដឹកនាំពីលោក សុខ សំអាត អនុប្រធានមន្ទីរ និងជាអនុប្រធានអនុកម្មវិធី ASPIRE ខេត្តកោះកុង រួមជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំ បានចុះពិនិត្យតាមដានការដាំដុះរបស់កសិករឈ្មោះ ម៉ៅ សុខន និងកសិករឈ្មោះ សយ ធឿន ជាសមាជិកបណ្តុំអាជីវកម្មដំណាំបន្លែ នៅក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រោយការគាំទ្រទុន និងបច្ចេកទេសពីអនុកម្មវិធី ASPIRE ខេត្តកោះកុង ដែលកំពុងដាំដុះដូចជា ពោត ស្ពៃខ្មៅ ត្រសក់ទ្រើង ស្ពៃក្រញាញ់ ពោតបារាំង ផ្ទីរ ត្រកួនឬស ត្រឡាច ទងល្ពៅ សាលាដ ពពាយជាដើម។ ពេលនេះកសិករកំពុងប្រមូលផលមានដូចជា៖ ស្ពៃក្រញាញ់, សាលាដ, ត្រកួន, ត្រសក់, ត្រឡាច, ផ្ទីរ, ពពាយ និងកូនស្ពៃខ្មៅ  ដោយលក់រាយក្នុងតម្លៃដូចជា៖ ស្ពៃក្រញាញ់ ៥ ០០០រៀល/គក្រ, សាលាដ ៧ ០០០រៀល/គក្រ, ត្រកួន ៥ ០០០រៀល/គក្រ, ត្រសក់៣ ០០០រៀល/គក្រ, ត្រឡាច ៥ ០០០រៀល/គក្រ, ផ្ទីរ ៨ ០០០រៀល/គក្រ, ពពាយ ៨ ០០០រៀល/គក្រ និងស្ពៃខ្មៅ ៨ ០០០រៀល/គក្រ។ ដែលពួកគាត់បានយកទៅលក់ខ្លួនឯងនៅផ្សារដងទង ក្នុងមួយថ្ងៃអាចទទួលបានប្រាក់ចំណេញសុទ្ធ ៥០​ ០០០រៀល ទៅ ៦០ ០០០រៀល។

បើតាមការលើកឡើងរបស់កសិករ សមាជិកបណ្តុំបានបង្កើនការដាំដុះ និងចាប់ផ្តើមដាំដុះតាមបច្ចេកទេសថ្មីដែលធន់និងការប្រែប្រួលអាកាសធាតុ ដែលបានណែនាំដោយក្រុមការងារអនុកម្មវិធី ASPIRE ព្រមទាំងទទួលបានប្រាក់ចំណូលច្រើនជាងមុន ដោយកសិករដាំដុះដំណាំច្រើនមុខ និងមានផែនការច្បាស់លាស់ មិនដំណាលពេលគ្នា គួបផ្សំនឹងទទួលបានការបណ្តុះបណ្តាលបន្ថែមពីមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈការគាំទ្ររបស់កម្មវិធី ASPIRE កន្លងមកនេះ។

ក្នុងដំណើរចុះត្រួតពិនិត្យនេះ មន្ត្រីជំនាញក៏បានពិភាក្សានិងផ្តល់ការណែនាំបច្ចេកទេសលើការគ្រប់គ្រង និងដាំដុះមួយចំនួនដូចជាការប្រើប្លាស្ទិកគ្របរង ប្រព័ន្ធស្រោចស្រពត្រឹមត្រូវ ដែលអាចជួយកាត់បន្ថយចំណាយលើការសម្អាតស្មៅ ការប្រើប្រាស់ទឹកមានប្រសិទ្ធិភាពខ្ពស់ ការដាំដុះឆ្លាស់បង្វិលមុខដំណាំដោយជៀសវាងដាំដំណាំតែមួយមុខៗនិងព្រមៗគ្នា ដែលនាំអោយជុញកសិផល និងលក់បានតម្លៃទាប ការប្រើប្រាស់ថ្នាំកសិកម្មអោយបានត្រឹមត្រូវ និងដោយប្រុងប្រយ័ត្ន ដែលគិតគូជាពិសេសពីសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន អ្នកហូបក៏ដូចជាបរិស្ថានជុំវិញផងដែរ។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    25/05/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពិនិត្យអំពីការអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវ ធ្វើយ៉ាងណាជំរុញបន្ថែមឱ្យការងារទទួលបានលទ្ធផលល្អប្រសើរ

  • ហេង គីមឆន/
    25/05/2026

    លោកឧត្តមសេនីយ៍ទោ គង់មនោ ស្នងការនគរបាលខេត្តកោះកុង ដឹកនាំលោកស្នងការរង និងនាយ នាយរងការិយាល័យជំនាញពាក់ព័ន្ធព្រមទាំងលោកអធិការនគរបាលក្រុង ស្រុកទាំង៧ អញ្ជើញចូលរួមពិធីផ្សព្វផ្សាយសេចក្ដីណែនាំលេខ ០៧៤ ស.ណ.ន ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ស្ដីពីការផ្សព្វផ្សាយព័ត៌មានសន្តិសុខសណ្តាប់ធ្នាប់

  • ហេង គីមឆន/
    25/05/2026

    ទិដ្ឋភាព ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

  • មន្ទីរធម្មការ និងសាសនា/
    25/05/2026

    ពិធីជួបសំណេះសំណាល និងប្រគល់គោគួរបាន (គោគួរបូន) ជានិម្មិតរូបចំនួន ៨៩ក្បាល ជូនដល់បងប្អូនប្រជាពលរដ្ឋឥស្លាម ក្រុង/ស្រុក ក្នុងខេត្តកោះកុង

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    25/05/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានអញ្ជើញចូលរួមអបអរសាទរ ខួបលើកទី៣២ ទិវាអន្តរជាតិស្ដីពីគ្រួសារ ១៥ ឧសភា ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកគិរីសាគរ/
    25/05/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ បាននាំយកនូវគ្រឿងឧបភោគបរិភោគមួយចំនួន​ ​និងនាំយកថវិការបស់ក្រុមប្រឹក្សាឃុំ​ ក្រុមការងារឃុំ ​និងថវិកាផ្ទាល់ខ្លួន​ ​សរុបជាទឹកប្រាក់ចំនួន ៦០ ម៉ឺនរៀល​ ​ដើម្បីជួយសម្រួល ជូនទៅដល់ លោក សយ ផេង​ ដែលមានជំងឺប្រចាំកាយ សម្រាកព្យាបាលនៅផ្ទះ