គណៈកម្មការគ្រប់គ្រងគម្រោងខេត្ត និងមន្ត្រីបច្ចេកទេសខេត្ត បានសហការជាមួយអាជ្ញាធរក្រុង និងសង្កាត់ដងទង់ ចុះពិនិត្យផលប៉ះពាល់គម្រោង សាងសង់លូមូលរំដោះទឹក១ខ្សែ អង្កត់ផ្ចិត ០,៨០ម៉ែត្រ ប្រវែង ១.១៨៧ ម៉ែត្រ ដែលជាគម្រោងអភិវឌ្ឍន៍ខេត្ត ឆ្នាំ២០២០ មានទីតាំងស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។