រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ការចុះពិនិត្យសិក្សាជាក់ស្ដែងលើទីតាំងស្នើសុំវិនិយោគអភិវឌ្ឍទេសចរណ៍ធម្មជាតិខ្នាតតូចចំនួន ៤គម្រោងស្ថិតក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល នៃភូមិសាស្ត្រខេត្តកោះកុង

ការចុះពិនិត្យសិក្សាជាក់ស្ដែងលើទីតាំងស្នើសុំវិនិយោគអភិវឌ្ឍទេសចរណ៍ធម្មជាតិខ្នាតតូចចំនួន ៤គម្រោងស្ថិតក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល នៃភូមិសាស្ត្រខេត្តកោះកុង

ចាប់ពីថ្ងៃទី២១-២៤ ខែធ្នូ ឆ្នាំ២០២០ លោក វ៉ែន សុខា នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្ត បានចូលរួមជាមួយក្រុមការងារនៃក្រសួងបរិស្ថាន មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យសិក្សាជាក់ស្ដែងលើទីតាំងស្នើសុំវិនិយោគអភិវឌ្ឍទេសចរណ៍ធម្មជាតិខ្នាតតូច (ផ្ទៃដីទំហំមិនលើស ១០ ហិកតា) ចំនួន ៤គម្រោង ក្នុងឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង ដែលស្ថិតក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល (តំបន់ខ្នងផ្សារ)។

ការចុះពិនិត្យនេះមានការចូលរួមពីក្រុមការងារ នៃក្រសួងបរិស្ថាន តំណាងរដ្ឋបាលខេត្តកោះកុង រដ្ឋបាលស្រុកថ្មបាំង មេឃុំប្រឡាយ តំណាងមន្ទីរបរិស្ថានខេត្ត នាយកឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល និងឧកញ៉ា ស្រី ចាន់ថន (ម្ចាស់គម្រោង)។

ក្រោយពីក្រុមការងារ បានពិនិត្យទីតាំងជាក់ស្តែងរួចមកឃើញថា ទីតាំងដែលស្នើសុំនេះសមស្របសម្រាប់ការវិនិយោគទេសចរណ៍ធម្មជាតិខ្នាតតូច ក្នុងនោះអាជ្ញាធរមូលដ្ឋាន ក៏បានគាំទ្រការអនុវត្តគម្រោងនេះ តែក៏សូមអោយម្ចាស់គម្រោងពេលទទួលបានការអនុញ្ញាតវិនិយោគពីរដ្ឋាភិបាល សូមម្ចាស់គម្រោងជួយស្ថាបនាផ្លូវ ១ ខ្សែ ពីទីប្រជុំជនឃុំប្រឡាយចូលមកកាន់ខ្នងផ្សារ និងសូមឲ្យមានការថែរក្សាបរិស្ថាន និងការគ្រប់គ្រងសំរាម និងសំណល់រាវឲ្យបានល្អប្រសើរ៕

អត្ថបទទាក់ទង