ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ កម្លាំងមន្រ្តីឧទ្យានុរក្សប្រចាំដែនជម្រកសត្វព្រៃតាតៃ នៃមន្ទីរបរិស្ថានខេត្តកោះកុង បានធ្វើការល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិ ត្រង់ចំណុចភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង បានប្រទះ និងដកហូតអន្ទាក់សត្វជ្រូកព្រៃបានចំនួន ២៨ខ្សែ ត្រង់ចំណុចនិយាមការ (០៣១១៩៣០-១២៦៧២៨១) និងបន្តល្បាតដល់ចំណុច (០៣១៩៥៨៥-១២៦៨២៨១) ក៍បានប្រទះឃើញសត្វអណ្តើកចំនួន ០៣ក្បាល មានទំងន់ប្រហែល ១,៥ គីឡូក្រាម។ កម្លាំងយើងបានធ្ចើការដោះលែងសត្វអណ្តើកចូលព្រៃធម្មជាតិវិញ រីឯអន្ទាក់សត្វកម្លាំងយើងបានយកមករក្សាទុកនៅស្នាក់ការល្បាតត្រពាំងរូង៕