/ / /

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារស្រុកកោះកុង បើកកិច្ចប្រជុំប្រចាំខែធ្នូ

ស្រុកកោះកុង ៖ នៅព្រឹកថ្ងៃពុធ ៩ កើត ខែបុស្ស ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារស្រុកកោះកុង បានរៀបចំកិច្ចប្រជុំសាមញ្ញប្រចាំខែធ្នូ ឆ្នាំ២០២០ ក្រោមអធិបតីភាពលោកស្រី សឿ សាវី ប្រធាន គ.ក.ស.ក និងមានការចូលរួមពីលោក លោកស្រីអនុប្រធាន និងសមាជិកគ.ក.ស.កស្រុកកោះកុងសរុបចំនួន ១៧នាក់ ស្រី ០៦នាក់ នៅសាលប្រជុំសាលាស្រុកកោះកុង។

ទន្ទឹមជាមួយគ្នានោះ លោកស្រីប្រធាន បានណែនាំដល់សមាជិកគ.ក.ស.ក ជាពិសេសគ.ក.ន.ក ឃុំទាំងបួន ត្រូវបន្តយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយពីការការពារ ទប់ស្កាត់នឹងជំងឺកូវីដ-១៩ ដោយចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន និងតាមដានរាល់សកម្មភាពចេញ ចូលរបស់ប្រជាពលរដ្ឋ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងការពារហានិភ័យនៃការចម្លងជំងឺកូវីដ-១៩។

ក្នុងកិច្ចប្រជុំនោះមានរបៀបវារៈដូចខាងក្រោម៖
១.ចុះឈ្មោះអ្នកចូលរួម
២.បើកកិច្ចប្រជុំ ពិនិត្យកូរ៉ុម អនុម័តរបៀបវារៈ
៣.ពិនិត្យ និងអនុម័តលើសេចក្តីព្រាង កំណត់ហេតុប្រជុំប្រចាំខែវិច្ឆិកា
៤.របាយការណ៏តាមការិយាល័យ និងឃុំ ប្រចាំខែធ្នូ
៥.បញ្ហាប្រឈម និងដំណោះស្រាយ
៦.ផែនការសកម្មភាពបន្ត
៧.បូកសរុប និងបិទកិច្ចប្រជុំ

ប្រភព ៖ លោក អ៊ឹង បឺត

អត្ថបទផ្សេងទៀត

  • មន្ទីរធម្មការ និងសាសនា/
    28/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុងបានចូលរួមក្នុង «វេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយ អង្គការសង្គមស៊ីវិលដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត»

  • រដ្ឋបាលស្រុកថ្មបាំង/
    27/08/2026

    លោក សុខ ខ្មៅ មេឃុំប្រឡាយបាន អញ្ជើញចូលរួមវេទិកា ពិគ្រោះយោលបល់ រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសម្ម ភាពក្នុងដែនសមត្ថកិច្ចខេត្ត នៅសា មហោស្រពខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ ​បានបើកកិច្ចប្រជុំ​ពេលបើកសំណើដេញថ្លៃ និងវាយតម្លៃសំណើដេញថ្លៃអំពីគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ​ប្រវែង ៦៤១ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតនៅក្នុង ភូមិយាយសែន

  • ហេង គីមឆន/
    27/08/2026

    លោកស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាអំពីការគ្រប់គ្រងទិន្នន័យសំណង់បណ្ដោះអាសន្ន នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក ទូច សុវណ្ណ ជំទប់ទី២ នៃឃុំត្រពាំងរូង បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចក្នុងខេត្តកោះកុង។

  • រដ្ឋបាលស្រុកថ្មបាំង/
    27/08/2026

    លោក សៀង ថន មេឃុំថ្មដូនពៅ បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោលបល់ រវាងរដ្ឋបាលខេត្តជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត នៅសាមហោស្រពខេត្តកោះកុង