រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប្រាក់ វិចិត្រ អភិបាលស្រុក បានដឹកនាំកិច្ចប្រជុំគណ:អភិបាលស្រុក ប្រចាំខែធ្នូ ឆ្នាំ២០២០

ថ្ងៃអង្គារ ៨កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៤:០០នាទីរសៀល នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា លោក ប្រាក់ វិចិត្រ អភិបាលស្រុក បានដឹកនាំកិច្ចប្រជុំគណៈអភិបាលស្រុកប្រចាំខែធ្នូ ឆ្នាំ២០២០
ដោយមានរបៀបវារៈរួមមាន៖
១.ពិនិត្យសេចក្តីព្រាង និមិត្តសញ្ញារបស់រដ្ឋបាលស្រុក និងផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ ១១៦៥ សជណ ចុះថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្ដីពីការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ.សង្កាត់ ក្នុងការសិក្សារៀបចំ និងកំណត់និមិត្តសញ្ញា
២.ពិនិត្យសេចក្ដីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក
៣.ពិនិត្យសេចក្ដីព្រាង តារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្ដល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្រ្តី បុគ្គលិកនៃរដ្ឋបាលស្រុក ប្រចាំខែ តុលា វិច្ឆិកា និងធ្នូ ឆ្នាំ២០២០
៤.ពិនិត្យសេចក្ដីព្រាង របាយការណ៍របស់រដ្ឋបាលស្រុកមណ្ឌលសីមា ប្រចាំខែធ្នូ ឆ្នាំ២០២០ ។
៥.បញ្ហាផ្សេងៗ ។

អត្ថបទទាក់ទង