/ / /

លោក ស្រេង ហុង អភិបាលរងខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាពមន្ត្រីទទួលបន្ទុកប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ នៅស្រុកបូទុមសាគរ

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាពមន្ត្រីទទួលបន្ទុកប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ នៅស្រុកបូទុមសាគរ។

លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា អំពើជួញដូរមនុស្ស គឺជាឧក្រិដ្ឋកម្មដ៏រ៉ាំរ៉ៃមួយ ដែលបានកើតឡើងនៅគ្រប់បណ្តាប្រទេស ក្នុងពិភពលោក ក្នុងចំណោមឧក្រិដ្ឋកម្មដទៃផ្សេងទៀត ដែលបាននឹងកំពុងធ្វើឲ្យប៉ះពាល់ដល់ សន្តិសុខមនុស្ស និងប្រទេសជាតិ និងជាពិសេសក្នុងចំណោមពលករទេសន្តរប្រវេសន៍ដែលបានធ្វើចំណាកស្រុក ដល់កុមារ និងស្ត្រី និងអង្គការដៃគូរផ្សេងៗ បានយកចិត្តទុកដាក់ និងសហការជាមួយគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក៏ដូចជាលេខាធិការដ្ឋាន ជាសេនាធិការ និងអស់លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អ្នកពាក់ព័ន្ធនានា រួមជាមួយនឹង ជំនាញកម្លាំងប្រដាប់អាវុធទាំងបីប្រភេទក្នុងខេត្ត បានរៀបចំជាសិក្ខាសាលាផ្សព្វផ្សាយ ក្នុងការទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្ស-ជួញដូរពលកម្ម នៅក្នុងខេត្ត ក៏ដូចជានៅតាមបណ្តោយព្រំដែន នៃខេត្តកោះកុង ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក លៀង សាម៉ាត មេឃុំត្រពាំងរូង និងជាប្រធានក្រុមកាកបាទក្រហមកម្ពុជាឃុំ បានអញ្ជើញចូលរួមកម្មពិធីប្រកាសកែសម្រួល និងតែងតាំងសមាសភាពគណៈកិត្តិយស គណៈកម្មាធិការអនុសាខា ស្រុកកោះកុង ។

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំភ្ញីមាស បានចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ចំនួន ១២នាក់ ស្រី ៥នាក់

  • ហេង គីមឆន/
    27/08/2026

    លោកស្រី​ វ៉ា​ រ៉ាវី​ ប្រធាន​មន្ទីរ​ស្តីទី​ អមដោយ​មន្ត្រី​រាជការ​មន្ទីរ​ ១រូប បានអញ្ជេីញចូលរួមសិក្ខាសាលាស្តីពី​ ភាពជាអ្នកដឹកនាំរបស់ស្ត្រីប្រកបដោយបរិយាបន្នក្នុងវិស័យបច្ចេកវិទ្យាឌីជីថល

  • ហេង គីមឆន/
    27/08/2026

    លោកស្រី សំ សាមាលី អនុប្រធានមន្ទីរទទួលបន្ទុកការិយាល័យ ក្របខណ្ឌ និងបណ្ដុះបណ្ដាល បានដឹកនាំមន្រ្តីរាជការស៊ីវិលនៃមន្ទីរមុខងារសាធារណៈខេត្ត ចូលរួមក្នុង «កិច្ចប្រជុំតាមដានវឌ្ឍនភាពការងារក្រសួងមុខងារសាធារណៈប្រចាំខែសីហា ឆ្នាំ២០២៦»

  • ហេង គីមឆន/
    27/08/2026

    លោក ឈិត រនតៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបពិភាក្សាការងារមួយចំនួន ជាមួយក្រុមការងារ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានអញ្ជើញចូលរួមពិធីប្រកាសកែសម្រួលនិងតែងតាំង គណៈកិត្តិយស និងទទួលស្គាល់គណៈកម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជា ស្រុកកោះកុង ខេត្តកោះកុង