រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចសហការជាមួយសាខា ក.ប.ប ខេត្ត ក្នុងការត្រួតពិនិត្យគុណភាពចំណីអាហារ និងទំនិញផ្សេងៗ

ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០
លោក ឡេង ប៊ុនធា អនុប្រធានមន្ទីរ និងអនុប្រធានការិយាល័យ ០១រូប បានចុះសហការជាមួយសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្ត ចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ និងទំនិញហួសកាលបរិច្ឆេទ នៅផ្សារភូមិ៤ ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។
សកម្មភាពត្រួតពិនិត្យ មន្ត្រីជំនាញបានធ្វើតេស្តលើចំណីអាហារចំនួន០២ គំរូ ដូចជា បង្គា មឹក ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
ជាលទ្ធផល មន្រ្តីជំនាញ ពុំបានរកសារធាតុដែលហាមឃាត់នោះទេ។

អត្ថបទទាក់ទង