លោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញចូលរួម ក្នុងសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងគោលការណ៍ណែនាំរួម ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល (Public Financial Management Manual of The Royal Government of Cambodia) តាមរយៈ Video Conference។
កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាកម្មវិធីកែទម្រង់អាទិភាពមួយរបស់រាជរដ្ឋាភិបាលក្នុងយុទ្ធសាស្ត្រចតុកោណ និងត្រូវបានដាក់ចេញឱ្យអនុវត្តចាប់តាំងពីឆ្នាំ ២០០៤ មានសមិទ្ធផលគន្លឹះៗជាច្រើនបាននិងកំពុងចូលរួម ចំណែកក្នុងការលើកកម្ពស់សេវាសាធារណៈ ជំរុញកំណើនសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងមន្ត្រីរាជការផងដែរ ។ ប៉ុន្តែពីមួយ ដំណាក់កាលទៅមួយដំណាក់កាល ក៏មានបញ្ហាប្រឈមជាច្រើនកើតឡើង និងត្រូវបានដោះស្រាយ ជាបន្តបន្ទាប់ ក្នុងក្របខណ្ឌនៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលមានការចូលរួមពី គ្រប់ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងតួអង្គនានា ប្រកបដោយឆន្ទៈ ភាពជាម្ចាស់ និងស្មារតីទទួលខុសត្រូវខ្ពស់៕