/ / /

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមប្រជុំពិភាក្សាពាក់ព័ន្ធនឹងរបាយការណ៍សង្ខេប លទ្ធផលស្រាវជ្រាវរបស់គណប្រតិភូគណបក្សសញ្ជាតិកម្ពុជាស្តីពីភាពអសកម្មរបស់ស្ថាប័ន និងអាជ្ញាធរដែនដីក្នុងការដោះស្រាយបញ្ហាដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនខាម៉ាហ្ក្រាអុិនវេសមេនគ្រុប ដែលមានទីតាំងស្ថិតនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហៃ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានសមាសភាពចូលរួមប្រជុំដូចជា អភិបាលរងខេត្តខេត្តកោះកុង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង រដ្ឋបាលព្រៃឈើ និងអ្នកពាក់ព័ន្ធនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
តាមរយៈកិច្ចប្រជុំនេះ បានឯកភាពគ្នា ដោយឱ្យរដ្ឋបាលព្រៃឈើធ្វើរបាយការណ៍ពាក់ព័ន្ធនឹងទីតាំងដីមានទំនាស់នេះ ជូនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិនិត្យ សម្រេច។

ជាមួយគ្នានេះដែរ ទាំងលោក សុខ សុទ្ធី ក្នុងនាមរដ្ឋបាលខេត្តកោះកុង និងតំណាងរដ្ឋបាលព្រៃឈើ បានលើកឡើងថា ពុំអាចទទួលយកបានឡើយ ចំពោះការលើរបស់ប្រតិភូគណបក្សសញ្ជាតិកម្ពុជាថា ស្ថាប័ន និងអាជ្ញាធរដែនដីអសកម្មក្នុងការដោះស្រាយបញ្ហាដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនខាម៉ាហ្ក្រាអុិនវេសមេនគ្រុប ដែលមានទីតាំងស្ថិតនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុងនេះ ព្រោះកន្លងមក ទាំងរដ្ឋបាលខេត្ត និងរដ្ឋបាលព្រៃឈើតែងយកចិត្តទុកដាក់ ខិតខំធ្វើការសម្របសម្រួលដោះស្រាយនេះជានិច្ច។
រដ្ឋបាលខេត្តកោះកុង តែងយកចិត្តទុកដាក់ ខិតខំធ្វើការសម្របសម្រួលដោះស្រាយរាល់បញ្ហារបស់ប្រជាពលរដ្ឋជានិច្ច មិនថាតែបញ្ហាទំនាស់ដីធ្លីប៉ុណ្ណោះទេ គឺរាល់បញ្ហាដែលប្រជាពលរដ្ឋស្នើសុំកិច្ចអន្តរាគន៍ពីរដ្ឋបាលខេត្ត រដ្ឋបាលខេត្តតែងតែយកចិត្តទុកដាក់សម្របសម្រួលដោះស្រាយ និងផ្តល់ការប្រឹក្សាយោបល់ជានិច្ច៕

អត្ថបទផ្សេងទៀត

  • មន្ទីរធម្មការ និងសាសនា/
    28/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុងបានចូលរួមក្នុង «វេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយ អង្គការសង្គមស៊ីវិលដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត»

  • រដ្ឋបាលស្រុកថ្មបាំង/
    27/08/2026

    លោក សុខ ខ្មៅ មេឃុំប្រឡាយបាន អញ្ជើញចូលរួមវេទិកា ពិគ្រោះយោលបល់ រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសម្ម ភាពក្នុងដែនសមត្ថកិច្ចខេត្ត នៅសា មហោស្រពខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ ​បានបើកកិច្ចប្រជុំ​ពេលបើកសំណើដេញថ្លៃ និងវាយតម្លៃសំណើដេញថ្លៃអំពីគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ​ប្រវែង ៦៤១ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតនៅក្នុង ភូមិយាយសែន

  • ហេង គីមឆន/
    27/08/2026

    លោកស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាអំពីការគ្រប់គ្រងទិន្នន័យសំណង់បណ្ដោះអាសន្ន នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក ទូច សុវណ្ណ ជំទប់ទី២ នៃឃុំត្រពាំងរូង បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចក្នុងខេត្តកោះកុង។

  • រដ្ឋបាលស្រុកថ្មបាំង/
    27/08/2026

    លោក សៀង ថន មេឃុំថ្មដូនពៅ បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោលបល់ រវាងរដ្ឋបាលខេត្តជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត នៅសាមហោស្រពខេត្តកោះកុង