រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកស្រែអំបិល រៀបចំពិធីប្រគល់-ទទួល ការងារសាងសង់ផ្លូវបេតុងអាមេចំនួន ០២ខ្សែ ក្រោមអធិបតីភាព លោក ជុំ សំអុល អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងលោក ហុង ប្រុស នាយករដ្ឋបាលស្រុក និងជាសមាជិកគណៈកម្មាធិការលទ្ធកម្មស្រុក

នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលស្រុកស្រែអំបិល រៀបចំពិធីប្រគល់-ទទួល ការងារសាងសង់ផ្លូវបេតុងអាមេចំនួន ០២ខ្សែ ក្រោមអធិបតីភាព លោក ជុំ សំអុល អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងលោក ហុង ប្រុស នាយករដ្ឋបាលស្រុក និងជាសមាជិកគណៈកម្មាធិការលទ្ធកម្មស្រុក នៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។ ផ្លូវចំនួន ០២ខ្សែនេះ មានដូចខាងក្រោម៖

-ខ្សែទី១: មានបណ្តោយប្រវែង ២៧២ម៉ែត្រ ទទឹង ៧ម៉ែត្រ កម្រាស់ ០.២០ម៉ែត្រ នៅភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល

-ខ្សែទី២: មានបណ្តោយប្រវែង ៩០ម៉ែត្រ ទទឹង ៤ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ នៅភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល សម្រាប់ឆ្នាំ២០២០។

អត្ថបទទាក់ទង