ថ្ងៃច័ន្ទ ៧កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០
នាយផ្នែករដ្ឋបាលជលផលបូទុមសាគរ បានចូលរួមជាមួយគណៈកម្មការសហគមន៍នេសាទឃុំកណ្តោល លើកស្លាកប៉ាណូ ស្តីពីការងារអភិរក្សសធនធានជលផល បានចំនួន ០២ផ្ទាំង នៅភូមិកណ្តោល និងភូមិធ្នង់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលមានអ្នកចូលរួមចំនួន ០៧ នាក់។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង