ថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០ លោក ឡេង ប៊ុនធា អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ត បានដឹកនាំក្រុមការងារ ចូលរួមសហការជាមួយសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្ត (កបប) ក្នុងការចុះត្រួតពិនិត្យគុណភាព និងតម្លៃ ម៉ាស ជែល ព្រមទាំងអាល់កុលលាងដៃសម្លាប់មេរោគ នៅតាមបណ្តាហាងលក់ទំនិញ និងឱសថស្ថានក្នុងក្រុងខេមរភូមិន្ទ ។ជាលទ្ធផលបន្ទាប់ពីការត្រួតពិនិត្យនូវតម្លែ ម៉ាស និងទឹកអាកុលលាងដៃសម្លាប់មេរោគហើយ គឺពុំមានការឡើងថ្លៃទេ ។




