/ / /

លោក ប្រាក់ ប្រាក់ វិចិត្រ អភិបាលស្រុក បានអមដំណើរ លោកជំទាវអភិបាលខេត្ត ចុះពិនិត្យស្ថានភាពច្រកទ្វារអន្តរជាតិចាំយាម-ហាលិក និងការទប់ស្កាត់ការពារជំងឺកូវិដ១៩

ថ្ងៃចន្ទ ៧កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៧៤ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆាំ២០២០ វេលាម៉ោង ៩:០០នាទីព្រឹក លោក ប្រាក់ ប្រាក់ វិចិត្រ អភិបាលស្រុក បានអមដំណើរ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណ:អភិបាលខេត្ត បានដឹកនាំមន្ត្រីក្រោមឱវាទចុះពិនិត្យស្ថានភាពច្រកទ្វារអន្តរជាតិចាំយាម-ហាលិក និងណែនាំដល់មន្ត្រីប្រចាំការមាត់ច្រករងចាំទទួលពលករខ្មែរដែលបើមានសមត្ថកិច្ចថៃបញ្ជូនមកកម្ពុជាវិញ ដើម្បីអាជ្ញាធរមានវិធានការដើម្បីទប់ស្កាត់ការពារជំងឺកូវិដ១៩ (ការពារប្រសើរជាងព្យាបាល)
ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    05/03/2026

    លោក ឡេក ស៊ុធន់ មេឃុំទួលគគីរ បានដឹកនាំក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិទួលគគីរ និងក្រុមប្រជាការពារភូមិក្នុងឃុំទួលគគីរ ចុះសួរសុខទុក្ខ និងនាំយកថវិកាជូនដល់លោក ប្រាក់ អូន អាយុ ៤៦ឆ្នាំ ជាប្រជាការពារនៅភូមិទួលគគីរក្រោម ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    05/03/2026

    លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា លោក ប៉ែន សុផាត អភិបាលររងស្រុក មន្រ្តីការ.ក.ធ.ប ស្រុក ក្រុមប្រឹក្សាឃុំប៉ាក់ខ្លង និងលោកស្រីមេភូមិចាំយាម បានចុះពិនិត្យស្ថានភាពសំរាម និងរកទីតាំងសម្រាប់ធ្វើវេទិការផ្សព្វផ្សាយជាមួយប្រជាពលរដ្ឋទាក់ទងនឹងបញ្ហាសំរាម នៅភូមិចាំយាម ឃុំប៉ាក់ខ្លង

  • ហេង គីមឆន/
    05/03/2026

    លោក សុវណ្ណ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំលោកអភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាលស្រុក លោក លោកស្រីការិយាល័យពាក់ព័ន្ធ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី’’ការកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែងនានាក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ’’តាមរយៈប្រព័ន្ធកម្មវិធី(ZOOM Meeting)

  • ហេង គីមឆន/
    05/03/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានជួបសំណេះសំណាល និងអបអរសាទរក្នុងឱកាស «ទិវានារីអន្ដរជាតិ ខួបលើកទី១១៥ (Internation Woman’s Day» ព្រមទាំងបានឧបត្ថម្ភ ជាថវិកាមួយចំនួន ដល់មន្រ្តីរាជការស៊ីវិល និងមន្រ្តីជាប់កិច្ចសន្យា

  • ហេង គីមឆន/
    05/03/2026

    លោក សុខ ចេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ កែសម្រួលលើរបាយការណ៍ប្រចាំខែកុម្ភៈ និងទិសដៅការងារប្រចាំខែមីនា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    05/03/2026

    លោក យ៉ាក ខឿន ជំទប់ទី១ឃុំសហការជាមួយ លោក យី គឹមសាន ប្រធានការិយាល័យគាំទ្រមូលដ្ឋាន បានចុះសិក្សាគម្រោងផ្លូវក្រាលក្រួសក្រហមចំនួន ៣ខ្សែ  នៅភូមិត្រពាំងឈើត្រាវ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។(នៅចំណុចកោះខ្យាង និងចំណុចវាលទ្រៀក) ជាគម្រោងមូលនិធិឃុំឆ្នាំ២០២៦