រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ​ពាក់ព័ន្ធនឹងប្រជាពលរដ្ឋចូលទន្ទ្រានកាន់កាប់ដីរដ្ឋ ស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ​ពាក់ព័ន្ធនឹងប្រជាពលរដ្ឋចូលទន្ទ្រានកាន់កាប់ដីរដ្ឋ ស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បាន​ដឹកនាំកិច្ចប្រជុំពិភាក្សាករណីប្រជាពលរដ្ឋ​ចូលទន្ទ្រានកាន់កាប់ដីរដ្ឋ​ មានទីតាំងស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។ ការ​ចូលទន្ទ្រានកាន់កាប់​ដីរដ្ឋនេះ គឺ​មានប្រជាពលរដ្ឋ​ប្រមាណ​ ១៩ គ្រួសារ ហើយក៏ត្រូវបាន​រដ្ឋបាលស្រុកកោះកុង បានអញ្ជើញប្រជាពលរដ្ឋទាំងនោះមកធ្វើការណែនាំ និងឱ្យ​រុះរើខ្ទម ផ្ទះ ចេញពីលើទីតាំងដីនោះដែរ ប៉ុន្តែ​មិន​ទទួលបានលទ្ធផល​។ ពាក់ព័ន្ធនឹ​ង​ករណីចូលទន្ទ្រាន​កាន់កាប់ដីរដ្ឋនេះ លោក សុខ សុទ្ធី បានណែនាំដល់រដ្ឋបាលស្រុកឱ្យ៖
-ផ្តល់ឯកសារពាក់ព័ន្ធ​នឹង​ករណីនេះ ជូនមកសាលាខេត្ត

-ធ្វើលិខិតជូនដំណឹងដល់ប្រជាពលរដ្ឋទាំងនោះឱយរុះរើផ្ទះ ខ្ទម ចេញពីទីតាំងដីនោះជាបន្ទាន់រដ្ឋបាល
-ស្រុកកោះកុង ត្រូវអញ្ជើញមេក្លោង​នៅក្នុងករណីនេះ មកធ្វើការណែនាំ និងធ្វើកិច្ចសន្យា៕

អត្ថបទទាក់ទង