រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្សារ​ភូមិ៤​ ស្ថិត​នៅភូមិ​៤​ សង្កាត់​ដង​ទង់​ ក្រុង​ខេមរភូមិន្ទ​

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្សារ​ភូមិ៤​ ស្ថិត​នៅភូមិ​៤​ សង្កាត់​ដង​ទង់​ ក្រុង​ខេមរភូមិន្ទ​ ខេត្ត​កោះកុង​។

លោកជំទាវអភិបាលខេត្ត សូមចូលរួមអបអរសាទរចំពោះបងប្អូន ដែលមានទីតាំងលក់ដូរថ្មី និងមិនមានបញ្ហាប្រឈមដូចដែលបងប្អូនលក់ដូរនៅតាមចិញ្ចើមថ្នល់នោះទេ ទន្ទឹមនេះខ្ញុំសង្ឃឹមថាបងប្អូនពិតជាជួយថែរក្សាអនាម័យ បរិស្ថាន ក្នុងផ្សារបានល្អប្រសើរបន្ថែមទៀត ពេលដែលមានអនាម័យល្អការលក់ដូររបស់បងប្អូនពិតជាទទួលបានការចាប់អារម្មណ៍ពីភ្ញៀវរបស់យើង ពេលបងប្អូនលក់ដូរបានច្រើន ពិតជាមានជីវភាពល្អប្រសើរបន្តទៀត ជាមួយនឹងការថែរក្សាអនាម័យ និងគោរពតាមគោលការណ៍ណែនរបស់រាជរដ្ឋាភិបាលភិបាល និងក្រសួងសុខាភិបាល យើងទាំងអស់គ្នាពិតជាជៀសផុតពីជំងឺកូវីដ-១៩៕

អត្ថបទទាក់ទង