គណៈកម្មាធិការលទ្ធកម្ម ក្រុមការងារបច្ចេកទេសខេត្ត និងក្រុមការងារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ និងវាយតម្លៃគម្រោងអភិវឌ្ឍន៍ខេត្តនៅក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា និងស្រុកស្រែអំបិល នៃខេត្តកោះកុង។
គណៈកម្មាធិការលទ្ធកម្ម ក្រុមការងារបច្ចេកទេសខេត្ត និងក្រុមការងារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ និងវាយតម្លៃគម្រោងអភិវឌ្ឍន៍ខេត្ត លើគម្រោងផ្លូវបេតុងអាមេដែលមានប្រវែងសរុប ២៨១៥ម ទទឹង៥ម កម្រាស់ ០.១៥ម ដែលមានទីតាំងស្ថិតនៅក្នុងភូមិ១ ភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ និងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ និងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង និងគម្រោងសាងសង់ផ្លូវលំក្រួសក្រហម១ខ្សែ ប្រវែង៧៥០០ម ទទឹង៨ម កម្រាស់ក្រួស០,២០ម ស្ថិតក្នុងឃុំជីខលើ ស្រុកស្រែអំបិល៕