ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៩:០០ នាទីព្រឹក លោកវរសេនីយ៍ទោ ស៊ំ ហ៊ំ អធិការរងទទួលផ្នែកកិច្ចការប៉ុស្តិ៍ តំណាង លោកវរសេនីយ៍ឯក ហួន នុន អធិការនគរបាលស្រុក បានចូលរួមជាអធិបតីក្នុងពិធីចែកឯកសណ្ឋានប្រជាការពារឃុំដងពែង ចំនួន ១០៩កំប្លេ និងអាល់កុល ១០៩ប៊ីដុង (មួយប៊ីដុងប្រាំលីត្រ) នៅសាលាឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដែលជាអំណោយរបស់លោក ហេង សុខណា។
សមាសភាពចូលរួមមាន
-លោក ហេង សុខណា ម្ចាស់អំណោយ
-លោក មេង យុយ មេឃុំដងពែង
-លោកវរសេនីយ៍ត្រី ឈាន ភើប នាយប៉ុស្តិ៍ដងពែង
-មេភូមិ០៧ភូមិ
-ប្រជាការពារ ១០៩នាក់។
លោកវរសេនីយ៍ទោ ស៊ំ ហ៊ំ អធិការរង បានផ្សព្វផ្សាយអំពីតួនាទីភារកិច្វរបស់ប្រជាការពារដល់អង្គពិធី ជាពិសេសលោកបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់នូវទឹកចិត្តរបស់បងប្អូនប្រជាការពារ ដែលបានចូលរួមយ៉ាងសកម្មគ្រប់សកម្មភាពទាំងអស់ ជាមួយនគរបាល និងអាជ្ញាធរភូមិ-ឃុំដើម្បីភូមិ-ឃុំ មានសុវត្ថិភាព បើទោះបីជាមិនមានប្រាក់ឧបត្ថម្ភក៏ដោយ។ នៅក្នុងពិធីនោះដែរលោក ហេង សុខណា ម្ចាស់អំណោយ បានសន្យាថា លោកនឹងជួយនូវសម្ភារៈបន្ថែមទៀតនាឆ្នាំថ្មីខាងមុខជាបន្ត។