រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ សហការជាមួយអង្គការសង្គ្រោះកុមារខេត្តកោះកុង នៃគម្រោងស្ទៀរ បានចុះតាមដាន ពិនិត្យមើលការងារកសិកម្ម ក្នុងគម្រោង

ថ្ងៃព្រហស្បតិ៍ ៣កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០

កញ្ញា ផាន់ សម្ផស្ស អនុប្រធានទទួលបន្ទុករួមការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងលោកស្រី  វ៉ិត ស្រីអែម អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម រួមសហការជាមួយអង្គការសង្គ្រោះកុមារខេត្តកោះកុង នៃគម្រោងស្ទៀរ ចុះតាមដានពិនិត្យមើលការងារកសិកម្ម ក្នុងគម្រោង ស្ថិតនៅក្នុងភូមិត្រពាំងខ្នារ ភូមិត្រពាំងឈើត្រាវ និងភូមិគគីរជ្រុំ  ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង បានចំនួន ២៣គ្រួសារ ក្នុងនោះមាន ០៣គ្រួសារ ដែលមានបំណងដាំតាមបច្ចេកទេស និងមានចំនួន ១០គ្រួសារ កំពុងដាំតាមបច្ចេកទេស។

ប្រភាព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង