ថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០២០ កម្លាំងឧទ្យានុរក្សប្រចាំស្នាក់ការស្រុកស្រែអំបិល នៃមន្ទីបរិស្ថានខេត្តកោះកុង ចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដល់ត្រង់ចំណុចផ្លូវលើ ភ្នំុគីឡូ២១ ដែលមានលេខនិយាមកា (៣៧៣៥៣៧-១២៤១៥៤៦) ស្ថិតក្នុងភូមិ ព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល បានប្រទះអន្ទាក់សត្វប្រភេទខ្សែលីឡុង និងខ្សែលួស សរុបចំនួន ៤៣អន្ទាក់ដែលអញ្ញត្តជនបានដាក់។ កម្លាំងយើងបានធ្វើការដកហូត និងបន្តល្បាតរហូតដល់ចំណុចនិយាមកា (៣៧៥០៨៦-១២៤០៣១១) ក៍បានប្រទះឃើញដីកាប់រានមួយកន្លែងដែលបង្ករឡើងដោយអញ្ញត្តជន ដែលមានទំហំជាង ១ហិកតា ស្ថិតក្នុងភូមិ ឃុំខាងលើដដែល។ កម្លាំងយើងបានវាយស្លាកហាមកាប់រានដីព្រៃខុសច្បាប់ចំនួន ១៥ស្លាក និងបន្តធ្វើកំណត់ហេតុចាត់ការតាមនីតិវិធីច្បាប់៕