រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ សហការជាមួយអង្គការសង្គ្រោះកុមារខេត្តកោះកុង នៃគម្រោងស្ទៀរ បានបើកវគ្គបណ្ដុះបណ្ដាល ស្តីពីសុវត្ថិភាព នៃការប្រើប្រាស់ថ្នាំកសិកម្មលើដំណាំស្វាយចន្ទីរ

ថ្ងៃព្រហស្បតិ៍ ៣កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០

លោក ហូង  ចំរើន ប្រធានការិយាល័យនីតិកម្មកសិកម្ម លោក ម៉ៅ ធីតា អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្រែអំបិល បានសហការជាមួយអង្គការសង្គ្រោះកុមារខេត្តកោះកុង នៃគម្រោងស្ទៀរ បានបើកវគ្គបណ្ដុះបណ្ដាល ស្តីពីសុវត្ថិភាព នៃការប្រើប្រាស់ថ្នាំកសិកម្មលើដំណាំស្វាយចន្ទីរ បានចំនួន ០៣ភូមិ គឺមានដូចជា ៖

១. ភូមិនាពិសី ឃុំជីខក្រោម មានអ្នកចូលរួមសរុប ១៩នាក់ ស្រី ០២នាក់,

២. ភូមិអន់ឆ្អើត ឃុំជីខក្រោម មានអ្នកចូលរួមសរុប ១៩នាក់ ស្រី ០៥នាក់

៣.ភូមិចម្ការក្រោម ឃុំដងពែង ស្រុកស្រែអំបិល មានអ្នកចូលរួមសរុប ១៥នាក់ ស្រី ០៦នាក់។

ប្រភាព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង