រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យទីតាំងដីជាក់ស្តែងពាក់ព័ន្ធនឹងការស្នើសុំចុះបញ្ជីដីធ្លីបំពេញបន្ថែម ដែលមានទីតាំងស្ថិតនៅភូមិនាងកុក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យទីតាំងដីជាក់ស្តែងពាក់ព័ន្ធនឹងការស្នើសុំចុះបញ្ជីដីធ្លីបំពេញបន្ថែម ដែលមានទីតាំងស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

លោក សុខ សុទ្ធី​ អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាត​ពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យទីតាំងដីជាក់ស្តែងពាក់ព័ន្ធនឹងការស្នើសុំចុះបញ្ជីដីធ្លីបំពេញបន្ថែមដែលមានទីតាំងស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
សមាសភាពចូលរួមកិច្ចប្រជុំនេះមាន នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត អភិបាលរងស្រុកមណ្ឌលសីមា អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ប្រធានការិយាល័យភូមិបាល មន្ត្រីជំនាញភូមិបាល មេឃុំប៉ាក់ខ្លង មេភូមិពាក់ព័ន្ធ និងអ្នកពាក់ព័ន្ធ៕

អត្ថបទទាក់ទង