/ / /

លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី ករណីប្រជាពលរដ្ឋនៅឃុំទួលគគីរ ដើរផ្តិតមេដៃប្រជាពលរដ្ឋ ដោយសំអាងថាយកទៅធ្វើប័ណ្ណសមធម៌ជូន ដោយគ្មានសុំការអនុញ្ញាត

ថ្ងៃពុធ ២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១០:០០នាទីព្រឹក នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី ” ករណីប្រជាពលរដ្ឋនៅឃុំទួលគគីរ ឈ្មោះ ប៉ាន ហឿន និងប្តីឈ្មោះ សែង ច័ន្ទឈ្នះ ដើរផ្តិតមេដៃប្រជាពលរដ្ឋ ដោយសំអាងថាយកទៅធ្វើប័ណ្ណសមធម៌ជូន ” ដោយគ្មានសុំការអនុញ្ញាតពីអាជ្ញាធរឃុំ ភូមិ ។
*ករណីនេះ ទាំងពីរនាក់ប្តីប្រពន្ធ បានទទួលកំហុស និងសុំការអាធ្យាស្រ័យពីអាជ្ញាធរឃុំ ភូមិ និងសន្យាមិនប្រព្រឹត្តិដូចនេះទៀតឡើយ ក្នុងករណីប្រព្រឹត្តិកំហុសជាលើកទី២ និងព្រមទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    17/11/2025

    ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការសាលាស្រុកស្រែអំបិល បានចូលរួមគោរព ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

  • រដ្ឋបាលស្រុកបូទុមសាគរ/
    15/11/2025

    តាមការចាត់តាំងរបស់រដ្ឋបាលស្រុក លោក​ម៉េស ឈុន ប្រធានការិយាល័យអប់រំ យុវជន​និង​កីឡា លោក សាញ់ ណារិទ្ធ និងលោក សៅ សុផាន់ណា មន្ត្រីការិល័យយាអប់រំ យុវជន និងកីឡា បានចុះត្រួតពិនិត្យការបើកប្រាក់អាហារូបករណ៍ដល់សិស្សក្រីក្រដែលមិនមានប័ណ្ណសមធម៌ ឆ្នាំ២០២៤-២០២៥ នៅអនុវិទ្យាល័យពន្លឺវិជ្ជា និងវិទ្យាល័យបូទុមសាគរ

  • ហេង គីមឆន/
    15/11/2025

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ ដើម្បីចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង ដែលស្ថិតនៅក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកបូទុមសាគរ/
    15/11/2025

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំមន្រ្តីរាជការសាលាស្រុកបូទុមសាគរ និមានការចូលរួមពី អធិការដ្ឋានស្រុក កងរាជអាវុធហត្ថស្រុក ឧទ្យាជាតិបូទុមសាគរ​ អាជ្ញាធរឃុំអណ្ដូងទឹក ប្រជាការពារភូមិ យុវជនស.ស.យ.ក. យុវជនកាកបាទក្រហម និងលោកគ្រូ សិស្សានុសិស្សវិទ្យាល័យបូទុមសាគរ ចុះសម្អាតអនាម័យបរិស្ថាន បរិវេនរង្វង់មូលលោកតាព្រឹទ្ធាចារ្យ សាយ ភូថង និងតាមដងផ្លូវជាតិ៤៨ ក្នុងភូមិសាស្រ្តស្រុកបូទុមសាគរ

  • ហេង គីមឆន/
    15/11/2025

    ខេត្តកោះកុង មានឱកាសការងារ ចំនួន ៦០៥ កន្លែង

  • ហេង គីមឆន/
    15/11/2025

    សារលិខិតជូនពរ សូមគោរពជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុ សម្តេចបហារដ្ឋសភាធិការធិបតី នាថ្ងៃអង្គារ ១៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ