រដ្ឋបាលខេត្តកោះកុង បានរៀបចំពិធីផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេកទេស ស្តីពីការប្រើប្រាស់គេហទំព័រ សារអេឡិចត្រូនិក(អ៉ីម៉ែល) និងបណ្តាញសង្គមរបស់រដ្ឋបាលខេត្តកោះកុង ជូនអភិបាល នៃគណៈអភិបាលស្រុក និងអធិការដ្ឋាននគរបាលស្រុកស្រែអំបិល។
គោលបំណង នៃវគ្គផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេកទេស ស្តីពីការប្រើប្រាស់គេហទំព័រ សារអេឡិចត្រូនិក(អ៉ីម៉ែល) និងបណ្តាញសង្គមរបស់រដ្ឋបាលខេត្តកោះកុង ជូនអភិបាល នៃគណៈអភិបាលស្រុក និងថ្នាក់ដឹកនាំ នៃអធិការដ្ឋាននគរបាលស្រុក និងបុស្តិ៍រដ្ឋបាលឃុំ សង្កាត់នៅមូលដ្ឋាន សំដៅធានាបង្កើតឱ្យបាននូវក្រុមការងារគ្រប់គ្រងប្រើប្រាស់ និងប្រមូលមតិយោបល់លើទំព័រហ្វេសបុក របស់អភិបាល នៃគណៈអភិបាលស្រុក អធិការនគរបាលស្រុក និងចងក្រងក្រុមការងារតេលេក្រាមសម្រាប់ បូកសរុបរបាយការណ៍ ដើម្បីរាយការណ៍ជូនក្រសួងមហាផ្ទៃ ឱ្យបានទាន់ពេលវេលា។ ទន្ទឹមនេះផងដែរ រដ្ឋបាលស្រុក បានបង្ហាញវឌ្ឍនភាពការងារ ដែលបានអនុវត្តនាពេលកន្លងមក បញ្ហាប្រឈម និងផែនការសម្រាប់អនុវត្តបន្ត។
ក្រុមការងារ បានសម្របសម្រួល ក្នុងការកែសម្រួលគេហទំព័ររដ្ឋបាលស្រុកស្រែអំបិល និងហ្វេសប៊ុក របស់លោកអភិបាលស្រុកស្រែអំបិល ព្រមទាំងហ្វេសប៊ុកអធិការដ្ឋាននគរបាលស្រុកស្រែអំបិល៕