ថ្ងៃព្រហ្បតិ៍ ១០រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ លោក អៀត វណ្ណា ប្រធានមន្ទីរផែនការខេត្ត បានដឹកនាំក្រុមការងារបានសហការជាមួយអាជ្ញាធរឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ចុះពិនិត្យគ្រួសារឈ្មោះ ព្រំ ស្រីណែត ដែលពិការភ្នែកនិងមានជម្ងឺប្រចាំកាយ។ ជាលទ្ធផល ក្រុមការងារមន្ទីរផែនការខេត្តបានសម្ភាសន៍បូកពិន្ទុជាក់ស្តែងទទួលបាន៦៨ពិន្ទុ ក្រកម្រិត១ ព្រមទាំងបាននាំយកនូវជំនួយសប្បុរសជនជាថវិកាចំនួន ១៨០,០០០៛ អង្ករ២បាវ ស្មេីនឹង១០០គីឡូក្រាម គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងសំលៀកបំពាក់មួយចំនួនធំដល់គ្រួសារ ព្រំ ស្រីណែត ដេីម្បីជួយដោះស្រាយជីវភាពប្រចាំថ្ងៃ។





