ថ្ងៃព្រហស្បតិ៍ ១០រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០លោក ថាន់ វីណៃ ប្រធានស្ដីទីការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ស្រុកមណ្ឌលសីមា បានសហការណ៍ជាមួយមន្ទីរផែនការខេត្ត និងអាជ្ញាធម៍ភូមិឃុំ បានចុះមកត្រួតពិនិត្យគ្រួសារក្រីក្រដែលពិកាភ្នែកដែលនៅក្នុងបណ្ណនៅភូមិ១ បច្ចុប្បន្ននៅចំណុចវង្សកាថាក់ ស្ថិតនៅភូមិចាំយាម និងធ្វើបណ្ណក្រីក្របន្តចុះនៅភូមិចាំយាមវិញ និងបានយកជាសម្ភារះគ្រឿងបរិភោគមាន ទឹកត្រី ត្រីខ មី អំបិល ខ្ទឹមស ក្រហម ប៊ីចេង ប្រេងសណ្តែក និងអង្ករមួយបាវ ដូង ទឹកសុទ្ធ ព្រមទាំងថវិកាបន្ថែម ចំនួន ១៨០,០០០ រៀលផងដែរ ។